header ads

Sponsor

មានការចាប់អារម្មណ៍សារជាថ្មីពីសំណាក់អ្នកលេងហ្វេសប៊ុកក្រោយពីសុខៗលោក អ៊ិន សុភិន បានរំឮករឿងអតីតកាលដែលបានរំលងទៅជាច្រើនឆ្នាំជាសាធារណៈ។ លោកបានលើកឡើងថាចៅស្រីបានសួរថា ហេតុអ្វីគេមានប៉ាគ្រប់គ្នាក្នុងថ្នាក់រៀនអត់តែខ្ញុំ.? តែលោកបានប្រាប់វិញថាដោយសារឪពុកមិនទទួលស្គាល់តាំងពីចៅនៅក្នុងពោះម្លេះ។
 

ជឿជាក់ថាអ្នកគាំទ្រប្រាកដជានៅចងចាំបានចំពោះរឿងអតីតកាលស្នេហារបស់លោក ប៉ែន ចំរ៉ុង និង អ្នកនាង ភិន សុដាលីស ដោយបានបន្សល់នូវដំណក់ឈាមកូនស្រីមួយជាចំណងដៃដែលកំពុងរស់នៅក្រោមការមើលថែរបស់ ភិន សុដាលីស ជាម្តាយ ។ច្រើនឆ្នាំកន្លងមកគេក៏មិនដែលឃើញអ្នកនាង ភិន សុដាលីស និយាយពីរឿងនេះនោះដែរ ខណៈមកដល់ពេលនេះ ពួកគេក៏មានដៃគូរៀងខ្លួននិងកំពុងរស់នៅយ៉ាងមានក្តីសុខនៅក្នុងក្រុមគ្រួសារ តែសុខៗលោក អ៊ិន សុភិន ជាជីតា បានបង្ហោះសាររៀបរាប់ពីរឿងអតីតកាលមួយនេះដោយបាននិយាយប្រាប់ចៅស្រីថាឪពុកមិនទទួលស្គាល់តាំងពីនៅក្នុងពោះបួនខែ។ 

លោក អ៊ិន សុភិន បាននិយាយថា «ចៅស្រីពេលនេះមានអាយុ ៨ឆ្នាំហើយកំពុងសិក្សានៅអាមេរិកថ្នាក់ទីពីរជាសិស្សពូកែហើយឆ្លាតប្រចាំថ្នាក់។មុនចេញទៅអាមេរិកចៅបានប្រាប់ខ្ញុំថាខ្ញុំបានស្គាល់ប៉ាខ្ញុំហើយតាមរយៈPNN TV ហើយមិត្តភក្តិខ្ញុំប្រាប់ដែរគាត់សួរខ្ញុំថាម៉េចបានជាប៉ាខ្ញុំមិនមកលេងខ្ញុំចឹងខ្ញុំឃើញគេមានប៉ាគ្រប់គ្នាអត់តែខ្ញុំនៅក្នុងថ្នាក់រៀនគាត់សួរទៀតថាគាត់ដែរជួយខ្ញុំទេតាំងពីតូចមកពេលនោះចៅក៏ស្រក់ទឹកភ្នែកចំណែកខ្ញុំក៏ស្រក់ដែរចៅហក់មកឱបខ្ញុំទាំងយំស្រក់ទឹកភ្នែករហាមខ្ញុំក៏និយាយលួងចៅថាទោះតារកស៊ីខាតយ៉ាងណាជំពាក់លុយគេយ៉ាងណាក៏តាខិតខំមើលចៅឱ្យបានល្អ ជាពិសេសម្តាយចៅនឹងបញ្ជូនចៅទៅរៀននៅអាមេរិកគាត់ស្រឡាញ់ចៅណាស់ ម្តាយចៅខំណាស់ ខ្ញុំបានប្រាប់ថាប៉ាចៅមិនទទួលស្គាល់ចៅតាំងពីចៅនៅក្នុងពោះម៉ាក់ចៅបួនខែម្លេះ ចៅសួរថាម៉េចចឹង?ខ្ញុំបានប្រាប់ថាគាត់និយាយថាចៅមិនមែនកូនគាត់ចៅនិយាយថាខ្ញុំមិនជឿទេចៅនិយាយថាសូម្បីតែសត្វឆ្កែវាក៏ចេះស្រឡាញ់កូនវាដែរចុះប៉ាខ្ញុំម៉េចមិនចេះគិតដល់កូនសោះ ចឹងគាត់អន់ជាងសត្វឆ្កែទៀតតាមខ្ញុំគិត។ 

ខ្ញុំមានតែស្រក់ទឹកភ្នែកលួងចៅឱ្យខំរៀនពេលវ៉ាកងមកលេងស្រុកកំណើត បើតាទំនេរតានឹងទៅលេង។ចៅអើយតានិយាយមិនចេញទេពេលនេះចៅបានចូលរៀនបីខែហើយនៅអាមេរិក»។សារមួយនេះបានធ្វើឱ្យអ្នកលេងហ្វេសប៊ុកជាច្រើនចាប់អារម្មណ៍និងបានបញ្ចេញមតិវែកញែកជាច្រើនហើយពេលនេះលោក អ៊ិន សុភិន ក៏បានលុបចោលទៅវិញដែរ ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post