header ads

Sponsor

ត្រឹមរយៈពេលបួនឆ្នាំប៉ុណ្ណោះតារាពហុជំនាញ ខាត់ សុឃីម និងស្វាមីអាចរើខ្លួនរួចពីបំណុលក្បែរលានដុល្លារហើយពេលនេះដែរអ្នកនាង និងស្វាមីក៏មានមុខរបរពេញដៃបន្ថែមពីអាជីពសិល្បៈ ។ យ៉ាងណាមិញកាលពីថ្ងៃទី ១៥ ម្សិលមិញនេះ ខាត់ សុឃីម និងស្វាមីបានធ្វើពិធីសម្ពោធក្រុមហ៊ុនម៉ូឈីដោយមានការចូលរួមពីសំណាក់មិត្តភក្តិក្នុងនិងក្រៅសិល្បៈជាច្រើន ។ ប៉ុន្តែយ៉ាងណាតារារូបនេះមិនហ៊ានទម្លាយពីខ្ទង់ចំណាយនៅក្នុងមុខរបរនេះជាសាធារណៈឡើយដោយសារខ្លាចគេថាអួតអាង ។ 
ខុសពីអ្នកសិល្បៈនានា ខាត់ សុឃីម បានជ្រើសយកទីកន្លែងកំណើតដែលស្ថិតនៅក្នុងសង្កាត់ព្រែកព្នៅសម្រាប់សាងសាងអាគារក្រុមហ៊ុនរបស់ខ្លួនបើទោះអ្នកនាងមានផ្ទះនៅក្នុងទីក្រុងភ្នំពេញក្តី។ មូលហេតុដែលនាងនិងស្វាមីមកបើកក្រុមហ៊ុននៅទឹកដីកេរ្ដិ៍ឪពុកម្ដាយ ដោយសារតែទៅថ្ងៃអនាគតអ្នកនាងមានបំណងមករស់នៅទីនេះហើយក៏មានគម្រោងនឹងធ្វើអ្វីថ្មីបន្ថែមទៀតនៅក្នុងទឹកដីភូមិកំណើតរបស់ខ្លួន ។ 

ខណៈមុខជំនួញ កំពុងដំណើរការល្អប្រសើរទៅថ្ងៃអនាគត ខាត់ សុឃីម និងស្វាមីក៏មានបំណងនឹងពង្រីកទីផ្សាររបស់ខ្លួនឱ្យបានច្រើននៅក្នុងប្រទេសនានានៅទូទាំងពិភពលោកតែម្តង ។ហាក់មិនចង់ឱ្យគេយល់ថាខ្លួនអួតអាង ខាត់ សុឃីម និងស្វាមីលោក អ៊ិន សុបញ្ញា បដិសេធមិននិយាយពីដើមទុននៅក្នុងការបោះទុនទៅលមុខរបរនេះឡើយ។ 
អ្វីដែលគួរឱ្យសរសើរក្នុងរយៈពេលតែបួនឆ្នាំប៉ុណ្ណោះ ខាត់ សុឃីម បានរើខ្លួនរួចពីបំណុលក្បែរលានដុល្លារហើយថែមទាំងមានអាជីវកម្មខ្នាតធំនៅក្នុងដៃថែមទៀត ដែលធ្វើឱ្យអ្នកដែលធ្លាប់មើលស្រាលរូបអ្នកនាង និងស្វាមីក៏មានការលាន់មាត់ផងដែរ ។

 ក្នុងនោះលោក អ៊ិន សុបញ្ញា  បានឱ្យដឹងថាលោកចាប់ផ្តើមមុខរបរលក់ផលិតផលសម្រស់នេះក្នុងអំឡុងពេលជំងឺកូវីដ រីករាលដាលដែលអាចនិយាយថាគ្រោះក្នុងលាភដោយកាលនោះលោកអាចលក់បានទាំងក្នុងប្រទេសនិងក្រៅប្រទេសជាច្រើននឹងបន្តរហូតមកដល់បច្ចុប្បន្ននេះតែម្តង ។គួរឱ្យដឹងថា អ្នកនាង ខាត់ សុឃីម បានរៀបការជាមួយលោក អ៊ិន សុបញ្ញា ប្រមាណជាជិត១២ឆ្នាំ ហើយក៏ទទួលបានកូនស្រីម្នាក់ឈ្មោះ បញ្ញា ហ្វូតូស្អាត ដែលមានអាយុ១១ឆ្នាំហើយអ្នកនាងក៏មិនមានបំណងយកកូនទៀតដែរ ។ដោយឡែកកូនប្រុសអ្នកនាង ស្កាយ ក៏មានអាយុ១៩ឆ្នាំ ដែលលោក អ៊ិន សុបញ្ញា ផ្តល់ក្តីស្រឡាញ់និងភាពកក់ក្តៅដូចកូនបង្កើត៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post