Sponsor

មានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្តាញសង្គមក្រោយពីបានឃើញវីដេអូខ្លីមួយរបស់កូនប្រុសច្បងតារាចម្រៀង ព្រាប សុវត្ថិ គឺកំលោះ សុវត្ថិ មុន្នីវណ្ណ ដែលមានមាន ឥរិយាបថមិនសមរម្យមួយ ពេលចូលរួមនៅក្នុងកម្មវិធីសម្ពោធក្រុមហ៊ុនរបស់តារាពហុជំនាញ ខាត់ សុឃីម កាលពីពេលថ្មីៗនេះ។ ប៉ុន្តែក៏មានអ្នកខ្លះលើកឡើងថាកំហុសបន្តិចបន្តួចមិនគួររិះគន់ខ្លាំងបែបនេះឡើយ ។ 
 

គួរឱ្យដឹងថាថ្មីៗនេះ សុវត្ថិ មុន្នីវណ្ណ បានបង្ហាញវត្តមាននៅក្នុងកម្មវីធីសម្ពោធក្រុមហ៊ុនម៉ូឈឺរបស់អ្នកនាង ខាត់ សុឃឺម តំណាងឱ្យឧកញ៉ា ព្រាប សុវត្ថិ ជា ឪពុក ។ តាមរយៈវីដេអូខ្លីនោះគេបានឃើញ សុវត្ថិ មុន្នីវណ្ណ បានតុបតែងខ្លួនយ៉ាងស្រស់សង្ហា តែអ្វីដែលធ្វើឱ្យអ្នកគាំទ្រមានការអាក់អន់ចិត្តនិងសម្តែងការហួសចិត្តនោះលោកបានទំពារស្ករកៅស៊ូរហូតពេលនិយាយជាមួយអ្នកនាង ខាត់ សុឃីម ដែលធ្វើឱ្យមហាជនជាអ្នកទស្សនាវីដេអូនេះយល់ថាជាអាកប្បកិរិយាមិនសមរម្យពេលនិយាយជាមួយចាស់ទុំ ក៏ដូចជារៀមច្បងសិល្បៈ។ 

ក្នុងនោះគេបានឃើញការវែកញែកនៅក្នុងវីដេអូនោះជាច្រើនថា «ហៅឪសុទ្ធតែលោកពុក តែសុជីវធម៌ឈ្លើយខ្លាំងណាស់សល់លុយច្រើនពេកហើយមើលទៅ» «ចូលទំពារចេញទៅវិញក៍ទំពារសិលធម៌អោយ0 ជួបសុទ្ធតែរៀមច្បងសិល្បះ តែគ្មានសុជីវធម៌ក្នុងខ្លួនអីតិចតារាឡើងតាមជើងខោឪចាញ់ជំនាន់ឪដាច់» «អានឹងគេហៅថាអាតារាអាងឪរឺមួយទៀតអាតារាអត់ចូលសាលា» «មាត់ទំពារអត់ឈប់ ហើយកូនឧញ៉ាទៀតអត់មានបង្រៀនកូនពីសុជីវធម៌ទេ» «មាត់ទំពារអត់ឈប់ ហើយកូនឧញ៉ាទៀតអត់មានបង្រៀនកូនពីសុជីវធម៌ទេ»។ ប៉ុន្តែយ៉ាងណាក៏មានការលើកឡើងថាជារឿងមិនសមរម្យមែន តែក៏មិនមែនជាកំហុសធ្ងន់ធ្ងរដែរសង្ឃឹមថាតារាចម្រៀងរូបនេះនឹងកែប្រែនៅពេលក្រោយ។

យ៉ាងណានេះគ្រាន់តែជាមតិខ្លះៗរបស់អ្នកលេងបណ្តាញសង្គមចំពោះឥរិយាបថរបស់តារាចម្រៀងយុវវ័យ សុវត្តិ មុន្នីវណ្ណ កាលពីពេលថ្មីៗនេះ ។ សុវត្ថិ មុន្នីវណ្ណ ជាតារាចម្រៀងម្នាក់ដែលកំពុងទទួលបានការស្រឡាញ់ពេញចិត្តពីសំណាក់មិត្តយុវវ័យទាំងរូបសម្បត្តិ ស្ទីលនៃការរៀបចំខ្លួន និងក្បាច់រាំ ហើយចុងក្រោយនេះលោកក៏មានបទចម្រៀងថ្មីៗជាបន្តបន្ទាប់ដែលបានចេញនៅក្នុងផលិតកម្មហ្គាឡាក់ស៊ី ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor