Sponsor

មានការភ្ញាកផ្អើលជាខ្លាំងដោយនៅក្នុងថ្ងៃទី ២០ នេះអ្នកដឹកនាំរឿង កៅ សីហា ត្រូវបញ្ជូនចូលបន្ទប់សង្រ្គោះបន្ទាន់នឹងត្រៀមបញ្ជូនទៅប្រទេសជិតខាងក្រោយមានជំងឺដាច់សរសៃឈាមខួរក្បាល។ បើតាមការលើកឡើងពីសំណាក់សិល្បករ សិល្បការិនី បានឱ្យដឹងថាស្ថានភាពលោកនាពេលនេះនៅធ្ងន់ធ្ងរនៅឡើយ ។


បើតាមការលើកឡើងពីសំណាក់សិល្បករ សិល្បការិនីជាច្រើនបានឱ្យដឹងថាក្រោយមានបញ្ហាដាច់សរសៃឈាមខួរក្បាលភ្លាមៗអ្នកដឹកនាំរឿងនិងសម្តែងលោក កៅ សីហា ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យរុស្សី។ ប៉ុន្តែតាមព័ត៌មានចុងក្រោយនាមុននេះបន្តិច តាមរយៈតារាពហុជំនាញ ខាត់ សុឃីម បានឱ្យដឹងថា ដោយសារស្ថានភាពរបស់លោក កៅ សីហា នៅធ្ងន់ធ្ងរមិនទាន់ដឹងខ្លួននៅឡើយទើបក្រុមគ្រួសារសម្រេចបញ្ជូនលោកបន្តទៅសង្រ្គោះបន្ទាន់នៅមន្ទិរពេទ្យវៀតណាម ។

ជាមួយនឹងដំណឹងអកុសលរបស់ លោក កៅ សីហា គេបានឃើញសិល្បករ សិល្បការិនី ជាច្រើនបាននាំគ្នាបង្ហោះសារជូនពរឱ្យអ្នកនិពន្ធនិងដឹកនាំរឿងសម្តែងដ៏មានប្រជាប្រិយភាពរូបនេះឆាប់ដឹងខ្លួននឹងជាសះស្បើយក្នុងពេលឆាប់ៗខាងមុខនេះ។

គួរឱ្យដឹងថាលោក កៅ សីហា គឺជាអ្នកនិពន្ធ និងដឹកនាំរឿងនៅក្នុងផលិតកម្មហង្សមាស ដែលរយៈពេលជាច្រើនឆ្នាំកន្លងមកលោកក៏បាន ចូលរួមដឹកនាំរឿង និងMV ជាច្រើនផងដែរ ។ ស្នាដៃជាច្រើនរបស់លោកក៏ទទួលបានការពេញចិត្តនិងគាំទ្រពីសំណាក់មហាជនជាច្រើនដែល មានដូចជារឿង «រាជនីភូមិគ្រឹះ» «ស្នូរកីតម្បាញ» «បាបប្រពន្ធដើម» «កម្មប្រពន្ធដើម»ជាដើម ។ សម្រាប់ឆ្នាំនេះលោក កៅ សីហា មានអាយុប្រមាណជា ៤២ឆ្នាំ ដែលក្រៅពីអ្នកដឹកនាំសម្តែងរឿងលោកក៏ជាគ្រូបង្រៀនម្នាក់ដែរ ៕ 
 


ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor