អ្នកលេងហ្វេសប៊ុកជាច្រើនបានបង្ហាញការចាប់អារម្មណ៍ក្រោយឃើញតារាសម្តែងរូបសង្ហាលោក ព្រីន កាន់តែមានប្រជាប្រិយភាពក្រោយលោកមានឱកាសបានច្រៀងរួមគ្នាជាមួយរាជនីសំឡេងមាស ម៉េង កែវពេជ្ជតា ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ថ្មីៗនេះអ្នកគាំទ្រជាច្រើនបានលាន់មាត់គ្រប់គ្នាក្រោយឃើញការសម្តែងរបស់កំលោះសង្ហារូបនេះនៅក្នុងបទចម្រៀងមួយពិតជាស្រើបស្រាលមិនធម្មតា ។
ថ្មីៗនេះតារារូបសង្ហាលោក ព្រីន បានបង្ហាញមុខនៅក្នុងការសម្តែងបទ«រំភើប»ដែលជាសំនៀងរបស់ស្រីស្អាត ហេណា ដែលទើបចេញកាលពីប៉ុន្មានថ្ងៃមុននេះ ។ ការសម្តែងនៅក្នុងបទចម្រៀងមួយបទនេះហាក់មានភាពស្រើបស្រាលមិនធម្មតាដោយអ្នកខ្លះក៏បានប្រដូចការសម្តែងMVមួយបទនេះទៅនឹងរឿងជប៉ុនផងដែរ ។ ប៉ុន្តែបើក្រឡេកមើលលោក ព្រីន ដែលជាតួសម្តែងផ្ទាល់ជាមួយតួស្រីជាតារាចម្រៀងនោះបានលើកឡើងថាបែបព្រងើយថា«ចង់រីករាយម្តងទៀតណាស់»។
សម្តីរបស់លោក ហាក់បញ្ជាក់ថាលោកពិតជាពេញចិត្តនិងរីករាយជាមួយនឹងការសម្តែងបទចម្រៀងនេះ។ ដោយឡែក ហេណា ដែលជាម្ចាស់បទនោះបានបន្ថែមប្រាប់អ្នកលេងហ្វេសប៊ុកថា «កុំគិតអ្វីច្រើនជាបទចម្រៀងទេ »។
នេះជាលើកដំបូងដែលគេបានឃើញតារាសម្តែង ព្រីន លេចមុខនៅក្នុងការសម្តែងMV ដែលមានឈុតឆាកស្រើបស្រាលបែបនេះ ។ចុងក្រោយនេះគេសង្កេតឃើញថាលោក ព្រីន កាន់តែលេចមុខលេចមាត់នៅក្នុងការងារសិល្បៈមិនថាការសម្តែងរឿង ការច្រៀង ឬផ្សព្វផ្សាយផលិតផលនានានោះឡើយ ។ចុងក្រោយនេះលោកកាន់តែមានការចាប់អារម្មណ៍ក្រោយពីមានឱកាសបានចាប់ដៃគូច្រៀងជាមួយតារាចម្រៀង ម៉េង កែវពេជ្ជតា នៅក្នុងបទ«ពេលណាមករកអូន»Version ថ្មី ៕