header ads

Sponsor

ក្រោយទទួលរងការរិះគន់ពីសំណាក់មហាជន ក៏ដូចជាអ្នកសិល្បៈរឿងនិយាយលេងសើចហួសហេតុចំពោះ សុភ័ក្រ្ត កុសុម៉ា ពេញបណ្តាញសង្គម តាប៊ុយ ហាក់រក្សាភាពស្ងប់ស្ងាត់ពោលមិនមានការបង្ហោះសារតបតអ្វីទៀតឡើយ ។ ប៉ុន្តែក្នុងនោះក៏មានការចង់ដឹងថាតើ សុភ័ក្រ្ត កុសុម៉ា​ នឹងទទួលយកការសុំទោស នឹងរួមការងារជាមួយ តាប៊ុយ ឬបែបណា ខណៈលោកមានបំណងបង្កើតកម្មវិធីដែលធ្លាប់ទទួលបានការគាំទ្រពីសំណាក់មហាជនជាថ្មីម្តងទៀតដោយមានបំណងចាប់ដៃគូជាមួយ សុភ័ក្រ្ត កុសុម៉ា ឡើងវិញ។

ក្រៅពីសុំការអភ័យទោសពីសំណាក់ សុភ័ក្រ្ត កុសុម៉ា ដោយបញ្ជាក់ថាខ្លួនជាមនុស្សដែលចូលចិត្តការនិយាយត្រង់នោះ តាប៊ុយ ក៏មានបំណងចង់បង្កើតកម្មវិធី«ពេញចិត្តឬអត់» ជាថ្មីម្តងទៀតដោយលោកអះអាងថានឹងយក សុភ័ក្រ្ត កុសុម៉ា ជាដៃគូដូចកម្មវិធីនាពេលកន្លងមក ។


ប៉ុន្តែក្រោយពាក្យសម្តីលេងសើចហួសហេតុរបស់ តាប៊ុយ គេមិនដឹងថា តើពិធីការិនីសម្តីចាក់ទឹកមិនលិច សុភ័ក្រ្ត កុសុម៉ា ព្រមទទួលការងាររួមគ្នាជាថ្មី ជាមួយ តាប៊ុយ ឬបែបណាឡើយ ។ដូចដឹងស្រាប់ហើយថាកន្លងក សុភ័ក្រ្ត កុសុម៉ា ក៏ជាដៃគូជាមួយ តាប៊ុយ នៅក្នុងកម្មវិធី« ពេញចិត្តឬអត់»របស់ ទូរទស្សន៍ម៉ាយធីវី ផងដែរ ។ក្នុងនោះ តាប៊ុយ បានប្រាប់ថា នឹងចរចាជាមួយ សុភ័ក្រ្ត កុសុម៉ា ក្រោយពេលលោកត្រឡប់មកពីប្រទេសកូរ៉េវិញ ។

អ្វីដែលចាប់អារម្មណ៍សម្តីរបស់ តាប៊ុយ ដែលបាននិយាយថា «ការពិតកូនកំលោះសន្សំលុយមិនទាន់គ្រប់តែខាងកូនក្រមុំថែមលុយការប្តី» មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ សុភ័ក្រ្ត កុសុម៉ា ប៉ុណ្ណោះទេ ។ សូម្បីតែអនាគតស្វាមីរបស់ សុភ័ក្រ្ត កុសុម៉ា ក៏មានការអាក់អន់ស្រពន់ចិត្តដែរលោកបានបង្ហោះ ឡើងថា «មនុស្សម្នាក់ៗតែងតែចង់បាននូវដៃគូជីវិតដែលសមប្រកប ហើយប្រសិនបើយើងបានជួបហើយ គ្មានឡើយពាក្យថាមានក្រ ល្អអាក្រក់ តូចទាប ។ល។ រាល់ពាក្យសម្តីដែលនិយាយទៅកាន់នរណាម្នាក់ គួរណាស់តែពិចារណា វាចារទៅលើសេចក្តីសុខឯកជន ជាជាងពាក្យចង់បានល្បីនិយា យមិនផ្តល់តម្លៃ»។ចុងក្រោយនេះ តាប៊ុយ ត្រូវបានគេមើលឃើញថាទទួលរងការរិះគន់ជាបន្តបន្ទាប់ដែលអ្នកខ្លះនិយាយថាការប្រើប្រាស់ពាក្យសម្តីរបស់ពិធីកររូបនេះនៅមានកម្រិតនៅឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post