ត្បិតជាបុណ្យរបស់បស្ចឹមប្រទេសក្តី តែនៅក្នុងឱកាសបុណ្យ Halloween នេះគេតែងឃើញអ្នកសិល្បៈជាច្រើនមានការតុបតែងខ្លួននិងមុខមាត់ជាខ្មោចដើម្បីឱ្យត្រូវនិងអត្ថន័យបុណ្យបែបបរទេសមួយនេះ ។ តួយ៉ាង Halloween ឆ្នាំនេះតារាស្រី មាន សូនីតា ក៏មិនអន់ប៉ុន្មានដែរ ដោយនាងបានតែងខ្លួនយ៉ាងញាក់សាច់ដោយមានការថតរូបជាមួយគ្រោងឆ្អឹងថែមទៀត ។
ជារឿយៗ មាន សូនីតា ដែលត្រូវមហាជនដាក់រហស្សនាមថាជារាជនីក្រមា តែងមានស្ទីលបែ្លកៗជាមួយនឹងការតុបតែងខ្លួនយ៉ាងទាក់ទាញមិនថាបែបបុរាណឬសម័យនោះទេ ។ ចេញមកមួយម៉ូដៗគឺជឿជាក់តែម្តង ។
តួយ៉ាងនៅក្នុងឱកាសបុណ្យHalloween ឆ្នាំនេះគេសង្កេតឃើញថាហ្វេសសិនរបស់ស្រីស្អាត មាន សូនីតា ពិតជាប្លែកភ្នែកនិងសិចស៊ីមិនធម្មតា ជាពិសេសកាន់តែទាក់ទាញនឹងការថតរូបជាមួយគ្រោងឆ្អឹងខ្មោចថែមទៀត ។ ហ្វេន ហ្វេនភាគច្រើនបានបង្ហាញការពេញចិត្តចំពោះហ្វេសសិនរបស់ មាន សូនីតា ដោយម្នាក់ៗលាន់មាត់ថាហ្វេសសិនរបស់ មាន សូនីតា ញាក់ខ្លាំងតែម្តងមើលហើយកាន់តែគួរឱ្យស្រឡាញ់មិនខ្លាចនោះទេ ។
មាន សូនីតា ត្រូវបានគេទទួលស្គាល់ថាជាសិល្បការិនី ដែលមានទាំងព្រមមិនថារូបសម្រស់ និងសមត្ថភាពសិល្បៈនោះទេ ។ មិនត្រឹមតែប៉ុណ្ណោះនាងក៏ជាតារាស្រីដែលមានជីវិតហាយសូរគួរឱ្យសរសើរដែលជារឿយៗនាងតែងចែករំលែកការដើរកម្សាន្តនៅតាមតំបន់រមណីយដ្ឋាននានា មិនថាក្នុងប្រទេសឬក្រៅប្រទេសជាលក្ខណៈឯកជនយ៉ាងមានក្តីសុខដែលតារាភាគតិចណាស់ដែលប្រើជីវិយឡូយឆាយបែបនេះ ។ បើក្រឡេកមើលជីវិតស្នេហាវិញ រាជនីក្រមា មាន សូនីតា ហាក់មិនទាន់មានភាពក្លាហាននៅក្នុងការបង្ហាញមុខម្ចាស់ចិត្តឱ្យអ្នកគាំទ្រររបស់ខ្លួនបានឃើញនៅឡើយទេ ខណៈមិត្តភក្តិសិល្បៈដែលចូលប្រឡូកដំណាលនាងសុទ្ធតែមានដៃគូហើយខ្លះក៏បានរៀបការនិងមានកូនប្រឡែងលេងទៅហើយដែរ៕