មានការហួសចិត្តនិងបញ្ចេញមតិវែកញែកជាច្រើនពីសំណាក់អ្នកលេងហ្វេសប៊ុកក្រោយពីបានដឹងថាផេក Miss Grand International ត្រូវបានបិទមិនឱ្យឃើញនៅក្នុងប្រទេសកម្ពុជាកាលពីថ្ងៃទី ០៧ ម្សិលមិញនេះ ។
សូម្បីតែសកម្មភាពនានានៅក្នុងប្រទេសកម្ពុជាដែលបានបង្ហោះនៅក្នុងអ៊ិនស្ត្រាក្រាមក៏ត្រូវបានដកចេញវិញដែរ។ មិនតែប៉ុណ្ណោះលោក Nawat ដែលជា President of Miss Grand International ក៏មិនអនុញ្ញាតឱ្យបេក្ខភាពបវរកញ្ញាទាំងអស់និយាយអ្វីផ្តេសផ្តាស់ឬថតរូបភាពអ្វីបង្ហោះឡើយ។
គួរបញ្ជាក់ថាកាលពីថ្ងៃទី ០៦ កន្លងទៅMiss Grand Cambodia ដែលដឹកនាំដោយលោកស្រី អ៊ឹម សុគន្ធា បានប្រកាសលែងបន្តអាជ្ញាប័ណ្ណជាមួយស្ថាប័ន Miss Grand International ទាំងពាក់កណ្តាលទីដោយសារស្ថាប័នមួយនេះមិនគោរពកម្ពុជាក្នុងនាមជាប្រទេសម្ចាស់ផ្ទះ និងមិនឱ្យតម្លៃពោល ទាមទារហួសពីគោលការណ៍ជាដើម ។
ចំពោះការបញ្ឈប់រៀបចំធ្វើជាសហម្ចាស់ផ្ទះរបស់ប្រទេសកម្ពុជាក៏បានធ្វើឱ្យ Miss Grand Cambodia 2024 ប៊ី សុធារី បានសម្រេចចិត្តដកខ្លួនមិនចូលរួមប្រកួត Miss Grand International 2024 នៅប្រទេសថៃនោះដែរ ។ អ្វីដែលធ្វើឱ្យអ្នកតាមដានវិស័យបវរកញ្ញាមានការហួសចិត្តខ្លាំងបំផុតនោះគឺផេក Miss Grand International ត្រូវបានបិទមិនឱ្យអ្នកលេងបណ្តាញសង្គមនៅប្រទេសកម្ពុជាមើលឃើញឡើយ ។សូម្បីតែសកម្មភាពមួយចំនួនរបស់បេក្ខភាពបវរកញ្ញានៅក្នុងប្រទេសកម្ពុជានាពេលប៉ុន្មានថ្ងៃនេះក៏ត្រូវបានដកចោលនៅក្នុងការបង្ហោះក្នុងអ៊ិនស្តារក្រាមផងដែរ ។
អ្វីដែលគួរឱ្យកត់សម្គាល់លោក Nawat ដែលជា President of Miss Grand International ក៏បានបង្ហោះសារព្រមានដល់បេក្ខភាព បរវកញ្ញាទាំងអស់មិនឱ្យនិយាយអ្វីផ្តេសផ្តាស ហើយមិនអនុញ្ញាតិឱ្យថតរូប ឬ វីដេអូឃ្លីបផ្ញើទៅកាន់អ្នកម្នាក់ឡើយ។ គួរបញ្ជាក់ថា ប្រទេសកម្ពុជា ទើបទទួលសិទ្ធរៀបចំកម្មវិធី Miss Grand International 2024 ជាលើកដំបូងនឹងបានចាប់ផ្តើមរៀបចំបាន ៤ ថ្ងៃមកហើយដែលបេក្ខភាពបវរកញ្ញាទាំងអស់បានធ្វើទស្សនកិច្ចនៅទីកន្លែងមួយចំនួន ដូចជារមណីយដ្ឋានវត្តភ្នំ និង នៅវាលពិឃាដជើងឯក ជាដើម។បើតាមគម្រោងប្រទេសកម្ពុជាទទួលសិទ្ធរៀបចំកម្មវិធី Miss Grand International រយៈពេល ១២ថ្ងៃដោយទទួលស្វាគមន៍បេក្ខភាពបវរកញ្ញាទាំងអស់ដែលមកពីបណ្តារប្រទេសចំនួន ៧៥ប្រទេសផងដែរ ៕