Sponsor

នេះជាលើកដំបូងដែលគេបានឃើញតារាចម្រៀង គ្រី ថៃពៅ បង្ហោះសារយ់ាងចាក់ដោតបង្ហាញអារម្មណ៍មិនពេញចិត្តចំពោះបទចម្រៀងមួយបទដែលលោកយល់ថាមានអត្ថន័យអសីលធម៌ ជាពិសេស MVចង់ប្រហែលរឿងជប៉ុនតែម្តង។ ការលើកឡើងរបស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះគេមិនទាន់ដឹងថាតើជាបទចម្រៀងរបស់តារាចម្រៀងរូបណានោះឡើយ។

លោក គ្រី ថៃពៅ បានរៀបរាប់យ៉ាងវែងអន្លាយនៅក្នុងគណនីយហ្វេសប៊ុករបស់ខ្លួនថា «ហ៊ឹមមិនដែលទើសរឺនិយាយអ្វីនៅលើបណ្តាញសង្គមទេ ឥឡូវនេះនិយាយអារម្មណ៍មួយចុះព្រោះធុញពេកអូសTik Tok ហ្វេសបុកមកឃើញគេផុសបទចម្រៀងនិងMVមើលហើយខ្ពើមដល់ជាតិក្រោយ បើសិនខ្ញុំតម្រូវចេញបទរបៀបៗហ្នឹង សុខចិត្តអត់មានបទចេញម៉ាជីវិត ព្រោះកុំអោយក្មេងៗជំនាន់ក្រោយស្គាល់វប្បធម៌ឆ្កួតឡប់ អសីលធម៌អស់ហ្នឹង អត្ថន័យចម្រៀងមធ្យម ងំ MV គេហ្នឹងមង ចង់ប្រហែលរឿងជប៉ុនសុំមិនបង្ហាញឈ្មោះម្ចាស់បទទេ គ្រាន់តែធុញទ្រាន់និងប្រភេទបទចម្រៀង និង MV របៀបចឹងៗ អោយតាម៉ាកៗហ្នឹងអាលាយហើយ

ហើយកុំឆ្ងល់ថាក្មេងៗសម័យឥឡូវដុងម្លេះបើមិនដុងមេចកើតបើស្អីក៏មាន ស្អីក៏ឃើញដែរនុង មានគ្រប់បែបយ៉ាង កើតមកចេះស្រាប់មង មេត្តាបងជួយដឹកនាំសម្តែងអោយសមរម្យតិចទៅ កុំគិតចង់តែល្បីពេក»។

ជុំវិញការរៀបរាប់របស់តារាចម្រៀង គ្រី ថៃពៅ បានធ្វើឱ្យអ្នកគាំទ្រមួយចំនួនបានបង្ហាញការយល់ស្រប ហើយខ្លះទៀតក៏ចង់ដឹងថាតើបទចម្រៀងរបស់តារាចម្រៀង គ្រី ថៃពៅ មិនពេញចិត្តនោះមានចំណងជើងថាអ្វីហើយជារបស់តារាចម្រៀងរូបណាដែលមានMV អសីលធម៌បែបនេះ ។ បើទោះបដិសេធមិននិយាយពីចំណងជើងបទចម្រៀងជាសាធារណៈក្តី ប៉ុន្តែយ៉ាងណាក៏មានការសង្ស័យថាអាចជាបទចម្រៀងរបស់អ្នកចម្រៀងស្រីម្នាក់ដែលទើបចេញកាលពីប៉ុន្មានថ្ងៃមុននេះដែលត្រូវបានអ្នកលេងហ្វេសប៊ុកបញ្ចេញមតិថាទស្សនាហើយក្តៅសាច់ទៀតផង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor