Sponsor

​មិនទុកយូរទៀតឡើយក្រោយគូស្នេហ៍សុំរៀបការនៅចំពោះមុខឪពុកម្តាយ និងមិត្តភក្ត័្រកាលពីអំឡុងខែសីហាកន្លងទៅថ្មីៗនេះ ពិធីការិនីសម្បូរវោហាស៍ សុភ័ក្រ្ត កុសុម៉ា បានទម្លាយពីពេលវេលានៃការរៀបការដែលធ្វើឱ្យអ្នកគាំទ្រមានការរីករាយនឹងជូនពរព្រោងព្រាត ។

គួរឱ្យដឹងថាមុននឹងសម្រេចចិត្តរៀបការ សុភ័ក្រ្ត កុសុម៉ា និងគូស្នេហ៍បានស្វែងយល់ចិត្តថ្លើមគ្នាប្រមាណជា៧ឆ្នាំឯណោះហើយពួកគេទើបបើកចំហចំណងស្នេហ៍កាលពីពេលថ្មីៗនេះដែលធ្វើឱ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលព្រោះកន្លងមកគេមិនដែលឃើញ សុភ័ក្រ្ត កុសុម៉ា និយាយពីរឿងស្នេហាឡើយ ។


អ្វីដែលកត់សម្គាល់ក្រោយពីបង្ហាញស្នេហាជាសាធារណៈ សុភ័ក្រ្ត កុសុម៉ា និងគូស្នេហ៍បានបណ្តើរគ្នាថតរូបភាព Pre-Wedding ជាបន្តបន្ទាប់នៅខេត្តសៀមរាបដែលមានទាំងការស្លៀកឈុតល្ខោនបាសាក់និងឈុតប្រពៃណីយ៉ាងទាក់ទាញថែមទៀត ។ ទោះមិនបានបញ្ជាក់ពីថ្ងៃរៀបការតែ ពិធីការិនីសម្បុរស្រអែមរូបនេះបានលើកឡើងថា«ដើមខែក្រោយគេហៅអូនអ្នកនាងហើយ»។

សារខ្លីនេះសរបញ្ជាក់ថាពិធីការិនីសម្តីបានរូបនេះត្រៀមនឹងបញ្ចប់ភាពនៅលីវនៅក្នុងខែវិច្ឆិកាឆ្នាំក្រោយនេះហើយ ។ អ្នកគាំទ្រជាច្រើនបានបង្ហាញការជូនពរដល់ សុភ័ក្រ្ត កុសុម៉ា ដោយខ្លះក៏បានលើកឡើងបែបលេងសើចថាស្ងាត់ៗអាយដលបង្ហាញមុខគូស្នេហ៍ត្រៀមរៀបការនៅឡើយតែ ហ្វេន ហ្វេន ។

ក្នុងនោះក៏មានការព្រលយថាពិធីមង្គលការរបស់ សុភ័ក្ត្រ កុសុម៉ា អាចនឹងប្រព្រឹត្តទៅអធិកអធមព្រោះនាងក៏ជាអ្នកសិល្បៈដែលមានជីវភាពល្អប្រសើរហើយមួយវិញទៀតសោតក៏ជាសិល្បការិនីដែលមានទំនាក់ទំនងល្អនៅក្នុងសង្គមសិល្បៈពោលមិនដែលបាត់មុខនៅក្នុងកម្មវិធីរបស់អ្នកសិល្បៈម្តងណាឡើយ ។ សម្រាប់ឆ្នាំនេះ សុភ័ក្ត្រ កុសុម៉ា មានវ័យ ៣១ឆ្នាំហើយដែលក្រៅពីការងារសិល្បៈនាងក៏ជាថៅកែស្រីនៅក្នុងមុខរបរ  Kosoma Entertainment ដែលជាការរៀបចំសេវារៀបចំការប្រគំតន្ត្រីនៅក្នុងកម្មវិធីនានា៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor