Sponsor

ដូចការសន្យានៅក្នុងថ្ងៃទី ៣០មុននេះបន្តិច បវរកញ្ញាភពផែនដីតំណាងប្រទេសកម្ពុជា ដេត ស្រីនាឌ បានចេញមុខមកបកស្រាយពីមូលហេតុដែលខ្លួនធ្វើពហិការមិនចូលរួមប្រកួតនៅក្នុង បវរកញ្ញាភពផែនដីអន្តរជាតិដែលនាងបានប្រកាសដកខ្លួនត្រឹមតែប៉ុន្មានម៉ោងនៅមុនការ ប្រកួត ផ្តាច់ព្រ័ត្រតែប៉ុណ្ណោះ។ ដេត​ ស្រីនាឌ ថាមូលហេតុដកខ្លួនដោយសារតែនាងឈឺចាប់ដល គេមិនឱ្យតម្លៃខ្មែរនិងមើលងាយខ្មែរអំឡុងពេលទៅឈុតតំណាងជាតិនៅក្នុងខេត្តសៀមរាប តែយ៉ាងណាហេតុផលរបស់ ដេត ស្រីនាឌ បែរជាត្រូវអ្នកលេងហ្វេសប៊ុកកាន់តែរិះគន់និង ឡើងកម្តៅបន្ថែមទៀត។


ក្រោយពីទទួលរងការរិះគន់ពីសំណាក់មហាជនជាច្រើនដែលស្រឡាញ់និងចូលចិត្តតាមដាននៅក្នុងវិស័យបវរកញ្ញាពេលនេះ ដេត ស្រីនាឌ បានចេញមុខសុំទោសនិងសុំការធ្យាស្រ័យ ពីសំណាក់មហាជនជាអ្នកគាំទ្រក៏ដូចជាម្ចាស់ឧបត្ថម្ភនៅក្នុងកម្មវិធីប្រលង MPI នេះ។ 

ក្នុងនោះ ដេត ស្រីនាឌ បានលើកឡើងថាការវិលមកប្រកួតនៅក្នុងកម្មវិធី MPC លើកនេះគឺនាងមាន គោលដៅនិងឆន្ទះច្បាស់លាស់តំណាងឱ្យប្រទេសកម្ពុជាក្នុងការផ្សព្វផ្សាយវប្បធ៌ អរិយធម៌ឱ្យប្រ ទេសកម្ពុជាទៅកាន់ពិភពលោក។មួយវិញទៀតតាំងពីទទួលតំណែងនេះនាងបាន ខំប្រឹងប្រែង ចំណាយទាំងពេលវេលា និង ថវិកាផ្ទាល់ខ្លួនក្នុងការធ្វើសប្បុរសធម៌ក៏ដូចជាប្រម៉ូត វីដេអូទីតាំង ទេសចរណ៍នានា។ ការនិយាយរបស់នាងមិនចង់បានគុណសម្បត្តិអ្វីទេគ្រាន់តែ ឱ្យពុកម៉ែ ដឹង ថា ក្នុងនាមជាកូនខ្មែរ ស្រឡាញ់អ្វីដែលខ្មែរមានធ្វើសព្វគ្រប់យ់ាងដើម្បីកម្ពុជា។

ដេត ស្រីនាឌ ក៏បានប្រាប់ពីមូលហេតុដែលនាងសម្រេចធ្វើពហិការមិនចូលខ្លួនប្រកួតនៅ ក្នុងកម្មវិធី MPI ត្រឹមតែប៉ុន្មានម៉ោងមុនការប្រកួតមកដល់ថា« មានរឿងរ៉ាវជាច្រើននៅ ក្នុងហ្នឹង មានតែខ្ញុំទេដែលដឹងថាឈឺចាប់ខ្លាំងបំផុតគឺរឿងនៅខេត្តសៀមរាប ជាថ្ងៃថតឈុត តំណាងជាតិ មាន ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ មានអ្នកធ្វើសាក្សីច្រើននៅក្នុងរឿងនេះហើយក៏វារឿងដែលឈឺ ចាប់គេមិនឱ្យតម្លៃខ្មែរមើលងាយខ្មែរយើងនិងប្រជាជនរបស់ខ្ញុំនេះគ្រាន់តែជាមួយជ្រុងខ្ញុំមិនចង់លើកយកអ្វីមកនិយាយឱ្យជ្រាលជ្រៅប្រៀបដូចហែកទ្រូងឱ្យក្អែកចឹកមានបញ្ហាឈ្លោះគ្នានៅក្នុង ផ្ទះរបស់យើង»។

ប៉ុន្តែយ៉ាងណាក៏បកស្រាយពីការធ្វើពហិការមិនប្រកួតរបស់ ដេត ស្រីនាឌ ហាក់មិនសូវច្បាស់លាស់ដែលកាន់តែធ្វើឱ្យអ្នកលេងហ្វេសប៊ុកឡើងកម្តៅនិងបានធ្វើការរិះគន់ ថា«យាយដូចអត់យាយបកស្រាយរឿងអីអត់យល់» «សរសើរខ្លួនឯងដែរស្ដាប់ដល់ចប់នៅតែ អត់យល់ថាគេនិយាយពីអី» «មិនបាច់និយាយទេខ្ញុំស្ដាប់មិនយល់ទេលោកអើយ» «អធ្យាស្រ័យ​នាដ​ នរណាគេ​មិនអោយ​តម្លៃ​ខ្មែរ​បើ​ម្ចាស់​កម្មវិធី​គឺ​ខ្មែរ​ហើយ​ធ្វើ​នៅ​ខ្មែរ​ទៀត​មាន​បរទេស​ណា​ដែល​មក​មើល​ងាយខ្មែរ» «បកស្រាយមិនចំរឿងទេទទួលយកហេតុផលមិនបានទេ»។ ប៉ុន្តែ យ៉ាងណាស្ថាបនិក MPIលោកស្រី Pendro Francisco Matquerបានលើកឡើងថាមូលហេតុ ដេត ស្រីនាឌ ដកខ្លួនពីការប្រកួតដោយសារមិនជឿជាក់ថាខ្លួនអាចជាប់លំដាប់រង ឬតំណែ ងសំខាន់ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor