ពិតជាស៊ីជម្រៅណាស់ពិធីការិនី មុត ស្រីនាង បានបង្ហោះសារខ្លី តែមានន័យជ្រៅ ដែលសារនេះ ទំនងជាចង់និយាយរឿងMV ដែលកំពុងល្បីបទ «សែកមន្ត» របស់តារាចម្រៀង ព្រាប សុវត្តិ និង តន់ ចន្ទសីម៉ា ដែលកំពុងទទួលរងការរិះគន់ច្រើនជាងការសរសើរដោយមានការបញ្ជូលនូវ ចាប៉ីជាង ១០០ រួមនឹងការរាំរបស់តុក្កតា ឡាប៊ូប៊ូ ផងដែរ ។
ក្រៅពីពិធីការិនីនៅក្នុងស្ថានីយទូរទស្សន៍ហង្សមាស មុត ស្រីនាង ក៏ជាពិធីការិនីដែលតែងតែ បង្ហោះសារមានប្រយោជន៍ ឬចែករំលែករឿងរ៉ាវនានានៅក្នុងសង្គម ។ តួយ៉ាងនៅក្នុងថ្ងៃទី ៣០ នេះ មុត ស្រីនាង បានបង្ហោះសារខ្លីតែមានន័យចាក់ដោតថា «ជំនាន់នេះ អ្នកគាំទ្រ ទស្សនិក ជនខ្លះ គាត់ចេះជាងយើងទៅទៀត កុំអាងបានមេក្រូបកស្រាយ ចេះតែបកឱ្យតែបានបក ក្មេង សម័យឥលូវដកតែក្មេងទំនើងទេ បើក្មេងគេរៀនហ្មង គេពូកែៗណាស់។
The ចាប៉ី»។ការលើក ឡើងរបស់ ពិធីការិនីរូបនេះស្របពេលលោក សុខោទ័យ ជា អ្នកនិពន្ធបទ «សែកមន្ដ» បានចេ ញមកបញ្ជាក់ពីការសហការផលិតកម្ម Galaxy Navatra ផលិតជាទម្រង់បទថ្មី សម្រាប់ផ្សព្វ ផ្សាយពីវប្បធម៌ និងចាប៉ីដងវែងរបស់ខ្មែរឱ្យកាន់ តែទូលំទូលាយ និងបង្ហាញទៅពិភពលោកឱ្យ ស្គាល់ពីគុណតម្លៃ និងភាពអស្ចារ្យរបស់ចាប៉ី ខ្មែរយើង។
អ្នកនិពន្ធបទ «សែកមន្ដ» លោក សុខោទ័យ បានបន្ថែមថាបទ «សែកមន្ត »បញ្ចូលជាមួយ ទំនុកច្រៀងបុរាណ លាយសម័យ អមដោយការប្រគំចាប៉ីខ្មែរយើង ដើម្បីផ្សព្វផ្សាយឱ្យបានទូលំ ទូលាយទាំងក្នុងនិងក្រៅប្រទេសដើម្បីឱ្យពិភពលោកបានស្គាល់ពីចាប៉ីដងវែងខ្មែរកាន់តែច្បាស់។មួយវិញទៀតដើម្បីអបអរខួបគម្រប់ ៨ឆ្នាំ ចាប៉ីដងវែង ចុះបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ ។ អ្វីដែលកត់សម្គាល់បើទោះមានការរិះគន់ច្រើនពីសំណាក់មហាជនក្តី តែ MV បទ«សែក មន្ត» នឹងចេញផ្សាយជាផ្លូវការនៅក្នុងថ្ងៃនេះទៅតាមគម្រោង ៕