Sponsor

មានការចាប់អារម្មណ៍និងភ្ញាក់ផ្អើលពេញបណ្តា្ញសង្គមក្រោយបានឃើញនារីវ័យក្មេងបានបង្ហោះសារ និងឡាយវីដេអូផ្តាំទៅតារាចម្រៀងល្បីនៅក្នុងផលិតកម្មមួយឱ្យប្រញាប់ទៅព្យាបាលជំងឺ ក្រោយពីនារីវរូបនោះបានអះអាងថានាងបានឆ្លងជំងឺមួយប្រភេទនេះពីតារាចម្រៀងរូបនោះ។


មានគណនីយហ្វេសប៊ុកមួយដែលមានឈ្មោះថា Thida kol  បានបង្ហោះសារ និង ឡាយវីដេអូ និយាយពីតារាចម្រៀងម្នាក់ដែលបានចម្លងជំងឺមហារីកមាត់ស្បូនមករូបនាង ។ ក្នុងនោះនារីវ័យ ក្មេងរូបនេះបានអះអាងថានាងមិនបានព្រមព្រៀងទេគឺតារាចម្រៀងរូបនោះជាអ្នកចាប់បង្ខំរូបនាងក្រោយនាងបានសុំផ្ទះគេស្នាក់នៅ ។ នារីរូបនោះបានបញ្ជាក់ថាជារឿងពិតនាងមិនមែន សម្តែ ងទេនាងទម្លាយបែបនេះដើម្បីឱ្យតារាចម្រៀងរូបនោះប្រញាប់ទៅព្យាបាលជំងឺដើម្បីកុំឱ្យចម្លងជំងឺនេះទៅនារីដទៃបន្តទៀត ។


បន្ថែមពីលើការឡាយវីដេអូនេះនារីរូបនេះបានបង្ហោះសារបន្ថែម ថា«នៅក្នុងសង្គមម្នាក់អ្នកឯងមានជំងឺហើយកុំដើរចម្លងគេពេញវាលពេញកាលអញ្ចឹងអីទៅពេទ្យព្យាបាលទៅប្រហែលខ្ញុំមិនមែនជាមនុស្សទីមួយទេដែលអ្នកឯងចម្លងឲ្យសូមកុំដើរបោកប្រាប់អ្នកផ្សេងដែលគេមិនដឹងអីគេហៅអ្នកឯង I dol មិនមែនគេចង់រួមភេទ ជាមួយអ្នកឯងទេ តែ មកពីគេស្រឡាញ់ចូលចិត្តអ្នកឯងកុំយកភាពល្បីរបស់អ្នកឯងដើរធ្វើបែបនឹងទៀតឬក៏គិតថាស៊ីគេចោលហើយឡូយ?ឥឡូវជំងឺដែលខ្ញុំឆ្លងពីអ្នកឯងដល់ដំណាក់កាលវះកាត់ហើយ»។

បើទោះបីជាមានការលើកឡើងបែបនេះជាចំហនៅក្នុងបណ្តាញសង្គមក្តី តែនារីវ័យក្មេងរូបនោះ មិនបានបញ្ជាក់ពីឈ្មោះតារាចម្រៀងរូបនោះថាជានរណាឡើយ ។ បន្ថែមពីនោះនាងក៏មិនបាន បញ្ជាក់ថានាងឆ្លងជំងឺមហារីកមាត់ស្បូនពីតារាចម្រៀងរូបនោះចាប់ពីពេលណានោះឡើយ។ នារីវ័យក្មេងរូបនោះគ្រាន់តែអះអាងនាងត្រៀមខ្លួនវះកាត់ និងចាក់ថ្នាំគីមីនៅមន្ទីរពេទ្យមួយនៅ ខេត្តបាត់ដំបង ។ នាងបញ្ជាក់ថាខ្លួនជាក្មេងកំព្រាម្នាក់ដែលទើបចេញពីអង្គការក្រោយពីគ្រប់ អាយុ ។ ការលើកឡើងរបស់ស្រ្តីវ័យក្មេងរូបនេះក៏មានអ្នកខ្លះជឿហើយខ្លះទៀតគិតថាជា ការប្រ ឌិតដើម្បីល្បីទៅវិញ តែយ៉ាងណានោះ មានតែរង់ចាំតាមដានបន្តទៀត ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor