Sponsor

មានការចាប់អារម្មណ៍និងបញ្ចេញមតិជាបន្តបន្ទាប់ក្រោយពីបានឃើញតារាសម្តែងរូបស្រស់ ហ្វា ហ្វា លើកឡើងថាមានប្រាក់ធ្វើផ្ទះហើយត្រូវមកអស់លុយច្រើនក្នុង ការសាងសង់សុំច្បាប់ទៀត។បន្ថែមពីនោះនាងស្នើសុំឱ្យខាងក្រសួងពាក់ព័ន្ធជួយ សម្រួលចំពោះរឿងនេះផង។

នៅក្នុងថ្ងៃទី ១០នេះគេបានឃើញតារាស្រីរូបស្រស់ ហ្វា ហ្វា បានបង្ហោះសារមិន អស់ចិត្តក្រោយពីមានការចំណាយច្រើនក្បែរ ៣ពាន់ដុល្លារក្នុងការសុំច្បាប់សាង សង់គេហដ្ឋានថ្មី ។ ស្រីស្អាតរូបនេះបានបង្ហោះសាររៀបរាប់ថា


«មានលុយធ្វើផ្ទះ ហើយត្រូវមកអស់លុយសុំច្បាប់សាងសងច្រើនទៀត (28_ _$) ផ្ទះទំហំ 10.4 m* 10.85m អធ្យាស្រ័យប្រជាពលរដ្ធអត់ដឹងពីការងារហ្នឹងច្បាស់ទេចឹងសុំបងៗខាង ផ្នែកហ្នឹងជួយសម្រួលផងបងប្អូនណាដឹងខ្លះថាគេត្រូវអស់លុយច្រើនចឹងមែន?អ្នក ច្បារអំពៅ ដោយក្តីមេត្តាបើសួរទៅមានការខុសឆ្គងតែអត់ដឹងមែនដល់ចឹងលែង ចង់ធ្វើផ្ទះ»។ការលើកឡើងរបស់ ហ្វា ហ្វា ក៏ត្រូវបានអ្នកលេងបណ្តាញសង្គមជា ច្រើនបានបញ្ចេញមតិជាបន្តបន្ទាប់ដោយអ្នកខ្លះបានខមិនថា ត្រឹមត្រូវហើយមុន សាងយើងត្រូវសុំសិទ្ធសាងសង់ជាមុនហើយបើចង់ដឹងច្បាស់អាចទាក់ទងទៅខាង មន្ទីរសុយោដីជាដើម។ ខ្លះទៀតក៏បានលាន់មាត់សរសើរថាពិតជាមិនធម្មតាស្ងា ត់ៗ ហ្វាហ្វា សាងសង់ផ្ទះថ្មីធំគ្រាន់បើ ។

 

ហ្វា ហ្វា នៅតែមានឈ្មោះជាតារាស្រីដែលមានទាំងសម្រស់និងភាពសិចស៊ីដែល ចុងក្រោយនេះនាងនៅតែមានប្រជាប្រិយភាពក្រោយក្លាយជាពិធីការិនីនៅក្នុងកម្មវិធីប្រលងចម្រៀងរ៉េប ជាមួយនឹងការតុបតែងខ្លួនយ៉ាងទាន់សម័យ ។ អ្វីដែលកត់ សម្គាល់ក្រោយបែកជាមួយគូស្នេហ៍ជាទាហាននៅសហរដ្ឋអាមេរិកមក ហ្វា ហ្វា បានងាកមកសាងភាពស្និទ្ធស្នាលជាមួយនារីម្នាក់ដែលធ្វើឱ្យមានការសង្ស័យថានាងងាកមកសាងស្នេហ៍ភេទដូចគ្នាក្រោយបរាជ័យស្នេហាពីរដងជាមួយដៃគូជាភេទផ្ទុយគ្នា៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor