មានការចាប់អារម្មណ៍ជាខ្លាំងក្រោយបានឃើញអនុក្រិតមួយដែលបានចេញកាលពីប៉ុន្មានថ្ងៃមុននេះចំពោះតារាចម្រៀង ព្រាប សុវត្ថិ បានសម្រេចលាលែងតំណែង វរសេនីយ៍ឯក ពីក្របខណ្ឌ ក្រសួងការពារជាតិ តែយ៉ាងណាលោកសុំរក្សាគោរមងារជា ឧកញ៉ាដូចធម្មតា ។
យោងតាមអនុក្រិតដែលបានចេញកាលពីថ្ងៃទី ០៥ ធ្នូ បានបង្ហាញពីការលាលែងចេញពីក្រប ខណ្ឌនៃកងយោធពលខេមរភូមិន្ទរបស់តារាចម្រៀង ព្រាប សុវត្ថិ ក្នុងតំណែងជាវរសេនីយ៍ឯក ពីក្របខណ្ឌក្រសួងការពារជាតិ តែរក្សាងារជាឧកញ៉ាដដែល។ការលាលែងពីក្របខណ្ឌក្រសួង ការពារជាតិរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានធ្វើឱ្យមហាជនជាអ្នកគាំទ្រមានការភ្ញាក់ ផ្អើលជាខ្លាំងដោយម្នាក់ៗបានបញ្ចេញយោបល់ទៅតាមការយល់ឃើញរៀងខ្លួន។
ដោយអ្នកខ្លះ ថែមទាំងសរសើរពីភាពឆ្លាតវៃរបស់តារាលំដាប់ប្រទេសរូបនេះដែលបានសម្រេចលាលែងតំណែងពីក្របខណ្ឌកងកម្លាំង ។ ខ្លះយល់ថាជារឿងត្រឹមត្រូវព្រោះលោក ព្រាប សុវត្ថិ មានការ ងារមមាញឹកខ្លាំងមិនថាចម្រៀង និងមុខជំនួញនោះទេ ។
ចុងក្រោយនេះតារាចម្រៀង ព្រាប សុវត្ថិ ហាក់មិនសូវមានយីអ៊ុនល្អប៉ុន្មានឡើយដោយលោក ទទួលរងការរិះគន់ជាបន្តបន្ទាប់ពីសំណាក់មហាជន ។ ជាពិសេសចុងក្រោយនេះក្រោយលោក បានច្រៀងបាន«សែកមន្ត»ដែលមានការបញ្ចូលសម័យ និងបុរាណលាយគ្នា។ ប៉ុន្តែយ៉ាងណា មួយបទនេះតារាចម្រៀង ព្រាប សុវត្តិ តែងលើកយកមកបកស្រាយនៅតាមឆាកប្រគំតន្រ្តី តាមបណ្តារខេត្តមិនដែលរំលងនោះឡើយដោយទទួលបានការពេញចិត្តពីសំណាក់ហ្វេនជា យុវវ័យជាច្រើន៕