មានការចាប់អារម្មណ៍និងបង្ហាញក្តីអាណិតអាសូរពីសំណាក់អ្នកលេងហ្វេសប៊ុកជាច្រើនក្រោយពីបានឮតារាសម្តែងជើងចាស់អ្នកស្រីRed Rose បានលើកឡើងពីផលវិបាកមួយចំនួនដែលតួ សម្តែងចាស់ៗត្រូវម្ចាស់ផលិតកម្មក្រឡុកមិនឱ្យប្រាក់នៅពេលថតរឿងចប់។
តារាសម្តែង Red Rose បានបង្ហោះសារយ៉ាងចាក់ដោតកាលពីពេលថ្មីៗនេះថា «រឿងថតតាំង ពីថ្ងៃទី10ខែ10មកដល់ថ្ងៃនេះហើយរឿងចាក់បញ្ចាំងចង់ចប់ហើយនៅឡើយតែលុយមិនបើកឱ្យ
នេះហើយជាមូលហេតុដែលតួចាស់ៗឈឺអត់មានលុយទិញថ្នាំអត់លុយឱ្យថ្លៃឈ្នួលផ្ទះពេលខ្លះត្រូវម្ចាស់ផ្ទះដេញចេញកុំឆ្ងល់ទៀត»។បន្ថែមពីនេះតារាសម្តែងជើងចាស់រូបនេះបានលើកឡើង ថារឿងខ្លះអ្នកស្រីថតចប់តាំងពីឆ្នាំ២០២១ រហូតមកដល់ពេលនេះហើយនៅមិនទាន់បើកលុយ ទៀត ដែលអ្នកស្រីបានបញ្ជាក់ថាមានដូចជារឿង«បេសកម្មស្នេហ៍»ជាដើម។ការលើកឡើងរប ស់អ្នកស្រី Red Rose បានធ្វើឱ្យមហាជនជាច្រើនសម្តែងការអាណិតអាសូរ និងហួសចិត្តជា ខ្លាំង ។មិនមែនជាលើកដំបូងទេកន្លងមកគេក៏ធ្លាប់បានឃើញតារាសម្តែងមួយចំនួនត្អូញត្អែរពី ការមិនបើកប្រាក់ឱ្យតួសម្តែងពីសំណាក់ម្ចាស់ផលិតកម្មមួយចំនួន ។
គួរឱ្យដឹងថាអ្នកស្រី Red Rose តែងលេចមុខនៅក្នុងការសម្តែងជាតួម្តាយនៅក្នុងវីដេអូភាគ ទូរទស្សន៍នានាជាហូរហែ។ ក្រៅពីនេះអ្នកស្រីក៏តែងបង្ហាញមុខនៅក្នុងកម្មវិធីសិល្បៈនានា ជាលក្ខណៈជាតិឬ កម្មវិធីសប្បុរធម៌មួយចំនួន ៕