Sponsor

ដោយសារតែរូបសម្រស់ស្រស់សោភាហើយជាគូស្នេហ៍របស់តារារ៉េបលំដាប់ប្រទេសទៀតនោះ បានធ្វើឱ្យ ឡូរីន ទទួលបានការស្រឡាញ់និងចូលចិត្តពីសំណាក់ម្នកលេងហ្វេសប៊ុកជាច្រើន ។ មិនតែប៉ុណ្ណោះស្រីស្អាតរូបនេះក៏មានឱកាសបានលេចមុខនៅក្នុងការផ្សព្វផ្សាយផលិតផលនានាជាច្រើនដែលមានការបង្ហើបថាតម្លៃខ្លួនដែលទទួលបានខ្ពស់មិនចាញ់តារាអាជីពល្បីប៉ុន្មានឡើយ។ ប៉ុន្តែថ្មីៗនេះ ឡូរីន បានធ្វើឱ្យអ្នកលេងហ្វេសប៊ុកចាប់អារម្មណ៍ក្រោយនាងបានចែក រំលែករូបភាពដែលមានលក្ខណៈសិចស៊ីជារាល់ដងដែលធ្វើឱ្យមានការបញ្ចេញមតិរិះគន់ច្រើន។ សូម្បី អាចារ្យធំ ក៏បានតែងកំណាព្យឌឺដងដល់រូបស្រីស្អាតរូបនេះដែរ ។


មិនមានអ្វីចម្លែកទេ ជារឿយៗ  ឡូរីន ត្រូវបានគេមើលឃើញថាជាយុវវ័យដែលនិយមការលេង ស្ទីលតែងខ្លួនបែបទាន់សម័យនិងសិចស៊ីដែលមើលទៅស្រស់ស្អាតនិងទាក់ទាញដែលសមទៅនឹងគូស្នេហ៍តារារ៉េប វណ្ណដា ។ ជាក់ស្តែងថ្មីៗនេះ ឡូរីន បានបង្ហាញរូបថតជាច្រើនសន្លឹក ដល់ហ្វេន ហ្វេន តែរូបភាពខ្លះហាក់មានភាពសិចស៊ីខ្លាំងជាងសព្វដងពោលគឺនាងបានបង្ហាញ នូវល្វែងក្រោមយ៉ាងទ្រលុកទ្រលន់ជាមួយនឹងឈុតដ៏ទាក់ទាញឃើញហើយលាន់មាត់គ្រប់គ្នា ។

រូបភាពរបស់គូស្នេហ៍ វណ្ណដា ក៏មានការស៊ែរព្រោងព្រាតដោយមានអ្នកសរសើរពីរូបរាងដ៏ ស្រស់ស្អាតរបស់នាង តែខ្លះទៀតបានបង្ហាញការមិនពេញចិត្តដោយយល់ថាជាការបង្ហាញហួស ព្រំដែនមិនសមជាគូស្នេហ៍តារាល្បីលំដាប់ប្រទេសនោះទេ ។ សូម្បី អាចារ្យធំ ក៏បានតែងកំ ណាព្យបង្កប់ដោយពាក្យពេចន៍ឌីដឹងដល់ស្រីស្អាត ឡូរីន ផងដែរ ។

ភ្ជាប់ជាមួយរូបថតរបស់ ឡូរីន អាចារ្យធំ បានរៀបរាប់ថា «ល្វតល្វន់ទន់ល្វើយ ឆ្លើយហំសមរាង
ឈរផ្ទៀងសម្លក់ មុខកញ្ចក់ថ្លាល្អអើយម៉្លេះទេ ហេតុតែតារារះក្បែរវណ្ណដា ថាសែនសមពិត។
បើគ្នាធម្មតា ថាគ្នាស្រីថោកមារយាទស្មោកគ្រោក Postរូបមិនគិតតែបើអូនល្បី អីក៏ត្រូវចិត្តហ្វេ នថាល្អពិតក្តិតអូនស្អាតណាស់។មិនថាមិនទើស តែសុំទាស់ភ្នែកកុំវក់ឈ្លក់ពេកដេករៀនគិត ខ្លះ
ស្រីយើងមិនអី តែស្រីគេខ្មាស់កេរ្តិ៍ឈ្មោះល្អណាស់ ច្បាស់ប្អូនយល់ផង»។ កំណាព្យបង្កប់ន័យ ចាក់ដោតរបស់ អាចារ្យធំ បានធ្វើឱ្យមហាជនមានការពេញចិត្ត និងយល់ស្របដោយម្នាក់ៗបាន លើកឡើងស្រដៀងគ្នាថា «វណ្ណដា អាចនឹងធ្លាក់ប្រជាប្រិយភាពប្រសិនដៃ គូ វណ្ណដា នៅតែ បន្តបង្ហោះរូបសិចស៊ីខ្លាំងបែបនេះ»«មនុស្សស្រីដែលស្អាតមិនចាំបាច់បញ្ចេញដល់ថ្នាក់បែបនេះទេ »៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor