Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងក្រោយបានឃើញឪពុកម្តាយរបស់តារារ៉េប វណ្ណដា បានបង្ហាញ វត្តមាននៅក្នុងចំណោមអ្នកគាំទ្រជាច្រើននៅក្នុងការប្រគំតន្រ្តីមួយនៅខេត្តព្រះសីហនុកាលពីថ្ងៃទី ១៤ កន្លងទៅដែលធ្វើឱ្យមានការលើកឡើងថានេះហើយទឹកចិត្តអ្នកមានគុណទោះហត់ នឿយនឹងមុខរបរប្រចាំថ្ងៃ តែសុខចិត្តចំណាយពេលទៅផ្តល់កម្លាំងចិត្តនិងភាពកក់ក្តៅដល់កូន ប្រុសដោយផ្ទាល់ ។


គួរឱ្យដឹងថា វណ្ណដា និងសិល្បករនៅក្នុងទ្រនំបារមីបានចូលរួមនៅក្នុងកម្មវិធីប្រគំតន្ត្រីនៅក្នុង ខេត្តព្រះសីហនុដែលជាស្រុកកំណើតរបស់លោកផ្ទាល់តែម្តង ។បើតាមការលើកឡើងរបស់អ្នក គាំទ្រជាច្រើនដែលជាអ្នករស់នៅក្នុងខេត្តនោះបានបង្ហាញាអារម្មណ៍រីករាយ នឹងបានបង្ហាញពី ទិដ្ឋភាពមនុស្សជាច្រើនចូលរួមទស្សនានៅក្នុងការប្រគំតន្រ្តីរបស់កំពូលតារារ៉េបរូបនេះ ។ ប៉ុន្តែអ្វី ដែល ហ្វេន ហ្វេន មានការចាប់អារម្មណ៍នោះគេបានឃើញឪពុកម្តាយរបស់តារារ៉េបរូបនេះបាន បង្ហាញវត្តមានយ់ាងសាមញ្ញដោយអង្គុយទស្សនាកូនប្រុសច្រៀងជាមួយទស្សនិកជនជាច្រើន។ ក្នុងនោះ វណ្ណដា ក៏បានបង្ហាញក្តីស្រឡាញ់និងបានឱបអ្នកមានគុណរបស់លោកដោយភាពកក់ ក្តៅនៅទីនោះផងដែរ ។

ជាមួយទិដ្ឋភាពមួយនេះក៏មានការលើកឡើងពីសំណាក់អ្នកគាំទ្រ ថា ទោះជាមានកូនប្រុសជាតារាល្បីទាំងក្នុងប្រទេសនិងក្រៅប្រទេស តែមើលទៅការរៀបចំខ្លូនរប ស់ ឪពុក ម្តាយ វណ្ណដា មើលទៅសាមញ្ញធម្មតាពិតជាគួរឱ្យសរសើរមែន ។ មិនតែប៉ុណ្ណោះ ថែមទាំងចំណាយពេលវេលាមកទស្សនាកូនប្រុសច្រៀងដោយផ្ទាល់ ជាមួយមហាជនប្រៀបដូច ជាការផ្តល់កម្លាំងចិត្តឱ្យកូនប្រុសថែមមួយកម្រិតទៀត។

មិនមានអ្វីចម្លែកទេព្រោះកន្លងមក វណ្ណដា ធ្លាប់លើកឡើងឪពុកម្តាយរបស់លោកចូលចិត្តសាម ញ្ញរកស៊ីលក់ដូរធម្មតានៅក្នុងផ្សារព្រោះអ្នកមានគុណទាំងពីររបស់លោកឱ្យតែទំនេរគឺតែងតែឈឺ។ តាមរយៈការលើកឡើងរបស់តារារ៉េបរូបនេះអាចបញ្ជាក់ថាក្រុមគ្រួសាររបស់លោក ក៏ដូច ជារូបលោកផ្ទាល់មិនចូលចិត្តការសម្ញែងជាមួយសម្ភារៈទំនើបៗដូចតារាល្បីដទៃឡើយ ។ យ៉ាង ណាមិញគេកម្រឃើញ វណ្ណដា សម្ញែងរថយន្ត ផ្ទះវីឡានៅតាមបណ្តាញសង្គមដូចសិល្បករ សិល្បការិនីផ្សេងៗនោះទេ៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor