កាលពីថ្ងៃទី ៧ ខែកក្តដា ឆ្នាំ២០១៧ តាមរយះគណនីយផ្ទាល់របស់លោក សេក សុខុម ដែលគេស្គាល់ថាជាអតិតអ្នកនិពន្ធប្រចាំផលិតកម្មសាន់ដេ លោកបានបង្ហោះសាររិះគន់មួយទៅលើតារាកំប្លែងវ័យក្មេងកំពុងល្បីខ្លាំង គឺកញ្ញា នីឡា ដោយលោកបានសរសេរថា: "សិល្បៈកំប្លែងខ្មែរគឺបែបនេះឬ? 07/07/2017 និង 7ចំណុចដែលបញ្ជាក់ថា នីឡាកូនស្រីលោកតាវិចទ័រ មិនឲ្យតម្លៃទង់ជាតិខ្មែរ ហើយការបកស្រាយខាងក្រោមអាចឲ្យបងប្អូនមិត្តៗយល់និងជួួយបញ្ចេញយោបល់បន្ថែមផង ។"
ក្នុងនោះលោក សេក សុខុម បានបង្ហាញនៅរូបភាព និងការពន្យល់ពីកំហុសឆ្គងដោយអចេតនារបស់កញ្ញា នីឡា យ៉ាងដូច្នេះថា:
1 នីឡាបានកាន់ដងទង់ជាតិដែលភ្ជាប់ជាមួយនឹងទង់ដើរចូលមកក្នុងសៃវៀន (តិចថាកាន់ដំបងចងក្រណាត់ ស អីទៅ)
2 ស្របពេលនាយក្រួចលូនចូល សៃវៀននីឡាបានយកចុងដងទង់ជាតិដែលភ្ជាប់ជាមួយទង់ជាតិខ្មែរ បុករុករុញគូទនាយក្រួចដើម្បីបង្កើតរូបភាពកំប្លែង
ទាំងដែលមានទង់ជាតិខ្មែរបក់រវិចៗ ( អ្នកនៅជុំវិញមិនហ៊ានហាមទេព្រោះគិតថាទង់ជាតិដែលចងភ្ជាប់នោះជាក្រណាត់ជូតរនាបទេដឹង)
3 បន្ទាប់ពីបុករុកគូទនាយក្រូចរួច នីឡាបានកាន់ទង់ជាតិចូលសៃវៀនយ៉ាងមានរបៀបរៀបរយ (ព្រោះពេលនោះនាងដឹងហើយថា គឺជាទង់ជាតិខ្មែរ)
4 កាន់បានមួយភ្លែតនាងក៏ទម្លាក់ទង់ជាតិខ្មែរចោលនៅនឹងមុខអ្នករាល់គ្នាផ្ទាល់នឹងផ្ទៃសៃវៀន ដោយគ្មាននរណាចាប់អារម្មណ៍ ក៏ព្រោះតែទង់ជាតិខ្មែរមួយនេះមិនមានតម្លៃហ្នឹងណា រួចក៏លេងចុះលេងឡើងភ្លេចខ្លួនដើរជាន់ដូចក្រណាត់ជូតជើងយ៉ាងរំភើយ ។
5 ជាន់បានជាន់ទៅ ស្រួលជើងដែរតើ ហើយក៏គ្មានឃើញនរណាហ៊ានស្រែកហាម ទោះ កាមេរ៉ាមេន បីបួននាក់កំពុងថតឃើញក៏មិនហ៊ានស្រែកប្រាប់ ( ព្រោះនាងជាកូនមេនោះអី)
6 បន្ទាប់ពីបណ្តោយឲ្យកូនមេជាន់ទង់ជាតិខ្មែរអស់ចិត្តហើយ ក៏ឃើញមានក្រុមការងារម្នាក់ដើរចូលមករើសយកក្រណាត់មួយផ្ទាំងនោះដែលមានពណ៌ក្រហម ខៀវ ស និងរូបប្រសាទអង្គរវត្តនៅចំកណ្តាលដើរចេញទៅ
7 មានអីកើតឡើង? ធម្មតាៗមែនទេ ? រួចក៏យកទៅទុកទៅ ចប់
មិនស្គាល់ទង់ជាតិខ្មែរទេអី បាននាំគ្នាយកមកលេងចឹង? កំហុសអចេតនា? ក្នុងនាមខ្ញុំជាអ្នកសិល្បៈម្នាក់ដែរសូមឲ្យប្អូនស្រីនីឡាឬអ្នកដឹកនាំកម្មវិធីមួយនេះចេញមុខបកស្រាយកំហុសឆ្គងមួយនេះ បើអាចសូមជួយសុំទោសព្រលឹងបុព្វបុរសនិងបងប្អូនខ្មែរទូទាំងប្រទេសជាសាធារណៈផង។ ខ្ញុំនឹងរង់ចាំតាមដានការបកស្រាយរបស់ក្រុមតារាកំប្លែងក្រុមនេះ ជាពិសេស បង វិចទ័រ តែម្តង។ ពីខ្ញុំបាទ សាន សេកសុខុម ៕
យ៉ាងណាមកដល់ពេលនេះកញ្ញា នីឡា នៅមិនទាន់ចេញមកនិយាយពីបញ្ហានេះនៅឡើងទេ សូមរងចាំទាំងអស់គ្នា។
Source: komsan.khmernotes
