
ផ្ដល់បទសម្ភាសន៍តាមទូរស័ព្ទជាមួយលោក តាន់ ចន្ថា អ្នកផលិតព័ត៌មាន Kqube នៅមុននេះបន្តិចជុំវិញរឿងរ៉ាវជនអនាមិកលួច page ហ្វេសប៊ុក Pek Mi CBS លោក ពែកមី បានប្រាប់ថា "សូមបងប្អូនឈប់ជេរខ្ញុំទៀតទៅ ខ្ញុំឯណាទៅផុសរូបក្ដប៉ុនណាប៉ុនណី ពាក់ព័ន្ធនយោបាយធ្វើអី ខ្ញុំទៅផុសធ្វើអី បើខ្ញុំគ្រាន់តែជាអ្នកសិល្បៈមួយរូប។ ខ្ញុំមិនបានធ្វើទេ គឺPageខ្ញុំត្រូវគេលួចទេ ហើយខ្ញុំក៏សូមនិយាយទៅអ្នកលួចថា អ្នកធ្វើបាបខ្ញុំបែបនេះធ្វើអី ខ្ញុំគ្រាន់តែជាអ្នកសិល្បៈសោះហ្នឹង"។
ជាមួយគ្នានេះលោក ពែកមី ក៏បានប្រាប់ថា "រឿងនេះខ្ញុំមិនអាចធ្វើមិនដឹងមិនឮបានទេ គឺនៅពេលនេះខ្ញុំកំពុងរៀបចំដាក់ពាក្យបណ្ដឹងទៅក្រសួង មហាផ្ទៃហើយ ដើម្បីឲ្យមន្ត្រីជំនាញជួយរកខុសត្រូវ ព្រោះខ្ញុំមិនមែនជាអ្នកធ្វើរឿងបែបនេះទេ"។
គួរបញ្ជាក់ដែរថា Pek Mi CBS ដែលមាន653,391 people like this 672,714 people follow this ត្រូវបានជនអនាមិកលួចយកនៅវេលាម៉ោង២យប់ ថ្ងៃទី១៦ សីហា ឆ្នាំ២០១៧ ដោយបានផុសរូបជាច្រើនពាក់ព័ន្ធរឿងនយោបាយ ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនជេរប្រមាថលោក និងបានចូលសរសេរសារបង្ហាញប្រាប់ឈប់គាំទ្រលោក៕
