
កាលពីយប់មិញ ថ្ងៃទី១៦ កញ្ញា នេះ កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia វគ្គ THE BATTLE សប្ដាហ៍ទី ៣ នៅក្នុងក្រុម នីសា ដែលមានបេក្ខនារី សាំង សុមន្នី, គ្រី សុខឡាលីន និង ឃុយ ម៉ីហៀង បានចូលមកប្រឡងខ្វែងគ្នា ដោយបានបកស្រាយបទ “សង្សារលេងៗ” ដើម្បីឲ្យគ្រូបង្វឹកវាយតម្លៃហើយ។

ក្រោយច្រៀងប្តូរផ្លាស់គ្នាអ្នកទាំងបីបានបង្ហាញសមត្ថភាព និងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីគ្រូបង្វឹក តែគ្រូបង្វឹកកញ្ញា និសា បានសម្រេចចិត្តរើសយក ឃុយ ម៉ីហៀង អាយុ១២ឆ្នាំ រស់នៅខេត្តកំពង់ស្ពឺ ឡើងវគ្គផ្សាយផ្ទាល់( LIVE SHOW ) ដោយព្រមទាំងទទួលបានការហ៊ោជាការគាំទ្រយ៉ាងខ្លាំង ។

វីដេអូ វគ្គ THE BATTLE សប្ដាហ៍ទី ៣
វីដេអូ វគ្គ Blind Auditions Week 1