
ព្រៃវែងៈ ប្ដីប្រពន្ធ២នាក់ បានបាត់បង់ជីវិតនៅនឹងកន្លែកកើតហេតុ ខណៈជិះម៉ូតូ ត្រូវរថយន្តបុកពេញទំហឹង កាលពីវេលាម៉ោង៣និង១៥នាទីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ8 ចន្លោះគីឡូម៉ែត្រលេខ 47-48 ភូមិកំពង់ពពិល ឃុំកំពង់ពពិឡ ស្រុកពារាំង ខេត្តព្រៃវែង។
ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា រថយន្តបង្កម៉ាក ឡិចស៊ីស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK 9861 ធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BS-6792 ជិះដោយពីរនាក់ប្រពន្ធ ក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹង បណ្ដាឲ្យស្លាប់ទាំងពីរនៅនឹងកន្លែងកើតហេតុ។
សមត្ថកិចបន្តថា ជនរងគ្រោះជាប្ដីមិនស្គាល់ឈ្មោះ រីឯប្រពន្ធឈ្មោះ ណា ស្រីណាង អាយុ២៤ឆ្នាំ នៅភូមិព្រៃស្នៀត ឃុំព្រៃស្នៀតស្រុកពារាំង ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ចំណែកអ្នកបើករថយន្តបង្ក មិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុបានរត់គេចខ្លួនបាត់ ។
ក្រោយកើតហេតុ សមត្ថកិច្ចចុះមកដល់ ធ្វើការទំនាក់ទំនងរកក្រុមគ្រួសារជនរងគ្រោះមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែករថយន្ត និងម៉ូតូ សមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពារាំង ដើម្បីដោះស្រាយគ្នាពេលក្រោយ៕



