
ភ្នំពេញៈ មានការចាប់អារម្មណ៍ថា ម្តាយតារាចម្រៀង ឆន សុវណ្ណរាជ បានទទួលនូវកាដូមាសក្រហមពេញដៃពីកូន ក្នុងថ្ងៃដាក់បិណ្ឌខែភ្លឺ។ ដើម្បីបំបាត់ចម្ងល់ចំពោះការលើកឡើងរឿងផ្សេងៗ ឆន សុវណ្ណរាជ បានចេញមុខបកស្រាយចម្ងល់មួយនេះ ដើម្បីបញ្ចប់រឿង។
ក្រោយការលើកឡើងបន្តបន្ទាប់ នៅលើហ្វេសប៊ុករឿងម្តាយតារាចម្រៀងរបស់ផលិតកម្មហង្សមាស ពាក់មាសស្រោចខ្លួននេះ លោក ឆន សុវណ្ណរាជ បានចេញមុខបកស្រាយការពិត ដោយអះអាងថា "មិនមែនចង់អួត រឺបង្ហាញរឿងមាសគាត់ពាក់ហីហាអីទេ កូនមានដល់ទៅ៨នាក់ ម្នាក់ៗសុទ្ធតែមានទឹកចិត្តទិញមាសជូនគាត់ ក្នុងថ្ងៃបុណ្យភ្ជុំ ទើបគាត់ពាក់របស់កូនៗ ទើបមើលហើយឃើញច្រើនបែបនេះ សូមមេត្តាកុំយល់ច្រលំ ពាក្យចាស់លោកថា គិតហើយសឹមគូ ខុសមកពីខ្ញុំដែរ ដែលមិនបានរៀបរាប់ សូមអរគុណបាទ"។
ការពិត គឺបងប្អូនតារាល្បីរូបនេះ ចូលគ្នាជូនកាដូជាមាសដល់អ្នកមានគុណ ដែលរូបភាពនោះ ពិតជាបានទាក់ទាញចំណាប់អារម្មណ៍មហាជន ទើបសាមីខ្លួនខំលាងជម្រះបំបាត់ចម្ងល់ជូនអ្នកគាំទ្រ៕



