
ប៉ុន្មានថ្ងៃនេះនៅលើបណ្តាញសង្គមហ្វេសប៊ុក ស្ទើរតែក្រឡាប់ចាក់អស់ហើយ ដោយសារ រឿងប្លែកៗជាច្រើនបានកើតឡើងជាបន្តបន្ទាប់ ដោយ៖
១ / មានអ្នកចូលរួមហែអង្គកឋិនទាន សុទ្ធតែស្លៀកស ពាក់ស មានចំនួនជិត១ពាន់នាក់ និងអ្នកចូលរួមបានប្រសិទ្ធនាមឱ្យលោក ធាន វទ្ធី ថា ព្រះអរហន្ត ដែលត្រាស់ដឹងនៅលើកទឹកដីខេត្តតាកែវ ។




២ / បុរសម្នាក់ទៀត ក្នុងរូបភាពទាំងនោះ ដោយគេឃើញមានមនុស្សមួយចំនួនដង្ហែអម ឬឈរអម និងក្រាបបង្គំផងនោះ ក៏បានប្រកាសថា ខ្លួនជាស្តេចចក្រវាឡ និងជាអ្នកមានបុណ្យ ដោយមានទាំងកន្លែងរៀបចំជារាជបល្ល័ង្កសម្រាប់សោយរាជ្យ ទៀតផង ដែលមើលទៅហាក់បីដូចជាអស្ចារ្យសម្បើមក្រៃលែង។
ទាក់ទិននឹងបញ្ហាទាំងនេះ មហាជនមិនដឹងថា អាជ្ញាធរមានសមត្ថកិច្ច និងក្រសួងពាក់ព័ន្ធមានចំណាត់ការបែបណានៅឡើយទេ ? ថាតើវាសនាព្រះមហាក្សត្រក្លែងក្លាយនេះ អាចនឹងយាងទៅសោយរាជ្យ នៅគុកព្រៃស ឬយ៉ាងណាទេ ?




