Sponsor
អាម៉ាប៉ាប៉ាញ៉ូស

​ករណីឃាតកម្ម​ទៅលើតារាចម្រៀង សាន ស្រីឡៃ នៅ​ក្នុង​ហាង​កែស​ម្ភ​ស្ស Vita Longa កែង​ស្ថានីយ៍ទូរទស្សន៍​អប្សរា សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន រាជធានីភ្នំពេញ គឺ​មាន​ជន​រង​គ្រោះ​២​នាក់។

ទី១ ឈ្មោះ សាន ស្រី​ឡៃ (​បច្ចុប្បន្ន​ជា​តារាចម្រៀង ប្រចាំ​ស្ថានីយ៍ទូរទស្សន៍​ហង្ស​មាស​)។

ទី២  ឈ្មោះ ជ័យ រិន ជាមន្រ្តីគយនៅខេត្តត្បូងឃ្មុំ ដែលត្រូវជាអតីត ស្វាមី សាន ស្រី​ឡៃ ។

បើតាមវីដេអូ គឺស្ដ្រី​រង​គ្រោះ សាន ស្រី​ឡៃ បាន​ដើរ​ចូល​ទៅ​ក្នុង​មន្ទីរ​សម្រាក​ព្យាបាល វ៉ា​យ តាឡុ​ង​ហ្គា ស្រាប់តែ​ភ្លាម​ៗ​នោះ មាន​ឃាតក​បាន​ជិះ​ម៉ូតូ​មក​បាញ់​ជា​ច្រើន​គ្រាប់ ទៅ​លើ​ស្ដ្រី​រង​គ្រោះ​បណ្ដាល​ឲ្យ​ដួល​ស្លាប់​ភ្លាម​ៗ​តែ​ម្ដង​ រួចហើយឃាតករក៍បានបាញ់សម្លាប់ខ្លួនតាមក្រោយ។

វីដេអូពេលបាញ់សម្លាប់

សូមបញ្ជាក់ថា ក្រោយពីបញ្ចប់​ការប្រលង កម្មវិធី The Voice Cambodia  ស្រីឡៃ បានប្រកាសជាសាធារណៈថា នាងបានរៀបការប្តីរួច និងមានកូនពីរហើយ ប៉ុន្តែគ្រាន់តែក្លាយជាតារាចម្រៀងនៅ​ក្នុងផលិតកម្មហង្សមាសភ្លាម សាន ស្រីឡៃ ក៏បានប្រកាសថា ជីវិតគូប្តីប្រពន្ធរបស់នាងត្រូវបានបញ្ចប់ហើយ ដោយសាររស់នៅមិនចុះសម្រុងគ្នា ៕

ស្រីឡៃ និងកូន
កូន ស្រីឡៃ
ស្រីឡៃ និងម្ដាយ
អតីតប្ដី ស្រីឡៃ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor