តារាចម្រៀង លោក ឆន សុវណ្ណរាជ កំពុងតែមមាញឹកខ្លាំងនៅឯបរទេស ដើម្បីចូលរួមសម្តែងក្នុងការប្រគុំតន្ត្រីមិត្តភាពចិន-អាស៊ាន ២០១៧ (2017 China ASEAN Friendship Concert) ដែលបានប្រារព្ធធ្វើនៅហ្សេងចូវកណ្តាលនៃខេត្តហេណានប្រទេសចិន។ ក្នុងនោះ នឹងមានក្រុមតារាចម្រៀងមកពីប្រទេសជាសមាជិកចំនួន 10 រួមមានប្រទេសថៃ, វៀតណាម, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ហ្វីលីពីន, សិង្ហបុរី, មីយ៉ាន់ម៉ា,កម្ពុជា, ឡាវ និងប្រុយណេ។
ដោយឡែក លោក ឆន សុវណ្ណរាជ ជាតារាចម្រៀងមួយរូបដែលត្រូវបានជ្រើសរើសជាតំណាងឲ្យប្រទេសកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល ចូលរួមក្នុងកម្មវិធីដ៏អស្ចារ្យមួយនេះ។
ជាក់ស្ថែង នៅវេលាម៉ោងប្រហែលជា ៨ យប់ ថ្ងៃទី ០៨ ខែធ្នូ ២០១៧ នេះ ការប្រគុំតន្ត្រីមិត្តភាពចិន-អាស៊ាន ឆ្នាំ ២០១៧ បានប្រព្រឹត្តិឡើងយ៉ាងល្អ ដោយក្នុងនោះគេក៏បានឃើញ លោក ឆន សុវណ្ណរាជ ឡើងបកស្រាយបទចម្រៀងជាភាសាចិន ជាមួយនឹងតារាប្រុសបរទេសពីរដួងទៀត យ៉ាងស្និតស្នាល។
សូមទស្សនានៃការសម្ថែងនេះខាងក្រោម:
ប្រភព: chinaplusnews
