
ប្រពៃណីនិងទំនៀមទំលាប់ខ្មែរ ជាការចាំបាច់ណាស់ ដែល យើងជាកុលបុត្រ ខេមរា ទាំងអស់ត្រូវតែបារព្ធប្រតិបត្តិ និងដើរតាមគន្លងរបស់ព្រឹទ្ធចារ្យ បុរាណខ្មែរ នាជំនាន់មុនៗ ។
ក្នុងរដូវកាលភ្ជុំបិណ្ឌនៅឆ្នាំនេះគេឃើញថាប្រជាជនខ្មែរបានខិតខំ បំពេញទានយ៉ាងសស្រាក់ សស្រាំទាំងក្នុងវត្ត និងចាស់ជរាឬអ្នកជុំវិញខ្លួនដែលជួបកាលំបាកតាមលិទ្ធភាពដែលអាចជួយបាន ដែលទិដ្ធភាពទាំងនេះត្រូវបានថតបង្ហោះតាមរយ:បណ្តាញសង្គម ផ្សព្វផ្សាយផ្សេងៗ ពិសេសនោះគឺប្រព័ន្ធហ្វេសប៊ុកដែលជាទីភ្នាក់ងារដ៍ទូលំទូលាយក្នុងការផ្តល់ពត័មាន។
យើងសូម បង្ហាញរឿងដែលកើតឡើងថ្មីៗក្តៅៗ ដែលបានកើតឡើងនៅថ្ងៃនេះតែម្តង គឺ"រឿងធ្វើបុណ្យទាន និងទំនៀមទំលាប់" អាខោនហ្វេសប៊ុកមួយដែលមានឈ្មោះថា Kim San ជាគណនីប្អូនប្រុស របស់តារាសិុចសីុចាយដើមទ្រូងមិនសំចៃដៃ គឺ កញ្ញា ដេននី ក្វាន់ បាន ផូសចែកចាយនូវរូបថតជាច្រើនសន្លឹក បន្ទាប់ពីម្ចាស់អាខោនរូបនេះបានយកចង្ហាន់ទៅវត្តមួយនៅស្រុកកំណើតរបស់ខ្លួននៅស្រុកជាំក្សាន្តខេត្តព្រះវិហារ ។




ក្រោយគណនីហ្វេសប៊ុកខាងលើបាន Post រួចប្រមាណជា ៣០នាទី ស្រាប់តែមានអាខោនហ្វេសប៊ុកឈ្មោះ Mrr Yam បាន Share និងបានបញ្ចេញមតិថា
"ត្រង់ចុងក្រោយនេះ..ទំនៀមទំលាប់គេយកដៃចាប់បាយ..មិនមែនស្លាបព្រាចឹងទេ..." ក្រោយមកក៍មានការជជែកគ្នាយ៉ាងតឹងសរសៃករផ្លៃផ្កាអោយគ្នាទៅវិញទៅមក.. ។
សូមមិត្តអ្នកអានពិចារណាដោយខ្លួនឯងតាមការគួរ តាមរយ:រូបថត និងប្រយោគ Commentរបស់ពួកគាត់។



