យោងតាមគណនីហ្វេសបុករបស់បងប្រុសម្នាក់ដែលមានឈ្មោះថា Rath Sokha បាន Post ទៅផេករបស់សម្តេចតេជោថា៖
ខ្ញុំបាទឈ្មោះ សោម សុផាន និង នាងខ្ញុំឈ្មោះ រ័ត្ន សាម៉ាន សព្វថ្ងៃ ខ្ញុំរស់នៅ ភូមិគយត្របែក សង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
សូមសម្តេច ហ៊ុន សែន មេត្តាជួយដល់ខ្ញុំបាទនិងនាងខ្ញុំផង ឥទ្បូវនេះគ្រួសាររបស់ខ្ញុំបាទកំពុងជូបទុគ្ខលំបាកជាទម្ងន់ដោយកូនរបស់ខ្ញុំបាទឈ្មោះ សោម រតនា បាន ជូបគ្រោះថ្នាក់ចរាចរណ៏ហើយឥឡូវនេះកូនរបស់ខ្ញុំបាទត្រូវបានកាត់ជើងម្ខាងហើយ ប៉ុន្តែព្យាបាលមិនទាន់ជានៅទេនៅពេលឥទ្បូវនេះកូនរបស់ខ្ញុំបាទកំពង់សំរាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ខ្ញុំបាទនិងនាងខ្ញុំមានការខ្វះខាតខ្លាំងណាស់ គ្រួសាររបស់ខ្ញុំបាទមានភាពក្រ លំបាកខ្លាំងណាស់ខ្ញុំបាទមានមុខរបរធ្វើជាកម្មករអោយគេ រីឯ ប្រពន្ធរបស់ខ្ញុំបាទវិញ ក៏ពិការជើងហើយគាត់ជាស្រ្តីមេផ្ទះរាល់ថ្ងៃគាត់រស់ពឹងលើប្តី ខ្ញុំបាទនិងនាងខ្ញុំមានកូនប្រុសតែមួយម្នាក់គត់ខ្ញុំបាទនិងនាងខ្ញុំ សូមអំពាវនាវដល់សប្បុរសជនដែកជាអ្នកធ្វើបុណ្យទានសូមជួយដល់កូនខ្ញុំបាទនិងនាងខ្ញុំផងដែលកំពង់សំរាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង កូនរបស់ខ្ញុំបាទសង្ឃឹមរស់បានតិចណាស់ សូមទំនាក់ទំនងមកលេខទូរសព្ទ័របស់ខ្ញុំបាទនិងនាងខ្ញុំ : 0976886042, 0884624280 ប្រសិនបើខ្ញុំបាទនិងនាងខ្ញុំនិយាយមានការខុសឆ្គងពាក្យសម្តីត្រង់ណាមិនសមរម្យសូមមេត្តាអាស្រ័យដោយក្តីអនុគ្រោះពីខ្ញុំបាទ/នាងខ្ញុំផង

