
បើស្រលាញ់ម៉ែ ចូរមើលថែ ម៉ែ ឲ្យដូចកូនក្មេង ព្រោះកាលយើងនៅតូច ម៉ែមើលថែយើងដោយ ក្ដីស្រលាញ់លើសលុប និងមិនដែលរអ៊ូររទាំឡើយ តែពេលនេះម៉ែចាស់ មិនខុសពីក្មេងចេះដើរតេះតាស់ កាន់អ្វីក៍លែងជាប់ កាន់អ្វីក៏លែងដឹងថាខ្លួនកាន់របស់អីដែរ ហើយនេះក៏ជាពេលវេលាចុងក្រោយរបស់កូនៗ គ្រប់រូបដែលត្រូវមើលថែម៉ែ តបស្នងម៉ែ នៅនាទីចុងក្រោយនេះ

