Sponsor

សារដ៍ក្ដុកក្ដួល ដែលបានផូសដោយ លោក ជុំ សំអង បាននិយាយពី ជីវិតអ្នកនិពន្ធទំនុកភ្លេង​ និងអ្នកនិពន្ធទំនុកច្រៀង​ ដែលខណៈនេះដែលមានទុក្ខលំបាកខ្លាំង​ ដែលប្រពន្ធជាទីស្រលាញ់របស់គាត់ បាត់បង់ជីវិត​ មូលហេតុដោយវះសម្រាលកូននៅមន្ទីរកាល់ម៉ែត ខាងក្រោមនេះជាសារដែលរៀបរាប់ដោយគណនីខាងលើ ៖

បងប្រុស​ តូណូ​ សាគិ​ (Tonosaki)​ គឺជាតន្ត្រីក​ និងជាអ្នកនិពន្ធទំនុកភ្លេងដែលមានស្នាដៃ​ និងឈ្មោះល្បីនៅក្នុងប្រទេសកម្ពុជា​ ពេលនេះបងប្រុសមានទុក្ខជាទម្ងន់​ ដោយប្រពន្ធរបស់គាត់បានបាត់បង់ជីវិត​ មូលហេតុដោយវះសម្រាលកូននៅមន្ទីកាល់ម៉ែត​ នាថ្ងៃទី​២៦​ ខែតុលា​ ឆ្នាំ​ ២០១៦​។​

ខ្ញុំបាទបានទៅចូលរួម​ បុណ្យសពប្រពន្ធបងប្រុស​ ពេលនោះខ្ញុំទប់ទឹកភ្នែកមិនជាប់ជាមួយទិដ្ឋភាព​ដ៏សង្វែក​ ។​

ប្រពន្ធបាត់បង់ជីវិត​ បន្សល់ទុកកូនប្រុសបីនាក់នៅជាមួយបងប្រុសដែលពិការជើង​ ដើរដោយឈើច្រត់​ គាត់យំផ្តួលប្រាណ​ ព្រោះស្រណោះប្រពន្ធជាពន់ពេក​ តើអ្នកណាយល់ពីអារម្មណ៍មួយនេះ?​ គាត់តែងតែរឹងមាំ​ ហើយគាត់ជាមនុស្សម្នាក់មិនដែលបញ្ចេញពីភាពលំបាកអោយអ្នកដ៏ទៃដឹង​ គាត់តែងតែញញឹមប្រឹងធ្វើការងារ​ តែពេលដែលគាត់ជួបទុក្ខកំបាក​ គាត់ខ្វះកម្លាំងចិត្ត​ ពីអ្នកធ្លាប់ធ្វើការជាមួយគាត់ច្រើនម្លេះ​?​

តារាចម្រៀង​ ដែលតែងតែទៅបញ្ចូលបទនៅ​ Studio គាត់​ ភាគច្រើនក៏មិនបានចូលរួម​ តើគាត់បានរ​ំខានអ្វីខ្លះដល់អ្នកទាំងអស់គ្នាកន្លងមក​ គាត់មានតែជួយអ្នកទាំងអស់គ្នា​ ហេតុអ្វិបានជាពេលដែលគាត់មានទុក្ខលំបាកអ្នកទាំងអស់គ្នាមើលរំលងគាត់?​ អ្នកចម្រៀងច្រៀងមានលុយហូរចូល​ មានដែលគិតទេថា​ គាត់ប្រឹងអង្គុយធ្វើភ្លេង​ យប់ខ្លះមិនបានដេកពួន​ ។

​ ទឹកចិត្ត​ និងឆន្ទះដ៏ល្អរបស់គាត់​ដែលជាតន្ត្រីក​ ពិការជើងម្នាក់នេះ​ អ្នកទាំងអស់គ្នាមិនចង់រាប់រកទេមែនទេ?

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor