
សម្រស់៖ គ្រប់គ្នាសុទ្ធតែចង់បាននូវរូបសម្បត្តិ ស្រស់សោភា អ្នកខ្លះបានទទួលមកពីកំណើតទៅ ដោយឡែកអ្នកខ្លះពីកំណើតមិនសូវជាល្អស្អាត ខិតខំផ្សែផ្សំផលិតផលនេះនោះ តាមតែការណែនាំ របស់មិត្តភ័ក្ដិ ឬអ្នកជំនាញ ជាមួយនិងការចំណាយខ្ទង់ថវិកាមិនតិច ដោយផលិតផលទាំងនោះសុទ្ធតែចម្រាញ់ចេញពីរបស់ធម្មជាតិទាំងអស់។
ដូចនេះលោកអ្នកជាពិសេសសុភាពនារីទាំងអស់ ប្រសិនបើចង់បាននូវស្បែកស្អាតសាច់ចាំ និងក្មេងជាងវ័យអាចសាកល្បងដោយខ្លួនឯងនូវរូបមន្តធម្មជាតិទាំងនេះមាន ក្រូចឆ្មារ ចេកណាំវ៉ាទុំ ស្ករស។
វិធីធ្វើ៖
- ក្រូចឆ្មារ១គីឡូ ចេកណាំវ៉ាទុំ១គីឡូ ស្ករស១គីឡូ ឬក៏កន្លះគីឡូក៏បាន
- ក្រូចឆ្មារពុះជាពីរ ចេកចិតចំណិតតូចៗ ស្ករស ដាក់ក្នុងកែវតែមួយ
- ចាក់ស្ករស តាមស្រទាប់វា ដូចក្នុងរូប
- ១អាទិត្យវានឹងចេញទឹក យើងអាចយកទឹកវាបានញ៉ាំ
- ១ថ្ងៃ ញាំកន្លះកូនកែវតូច ញ៉ាំពេលព្រឹក ៕
ប្រភព.អ៊ាង សុផល្លែត
