
យោងតាមប្រភពគណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះថា ចាំមើលថ្ងៃក្រោយ បានរៀបរាប់រឿងគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កដោយសង្ខាង តែត្រូវសងគេដល់ទៅ៣០ដុល្លារ តែមានតែ២០០០៛ ក្នុងហោបៅ សុខចិត្តអង្គុយទ្រាំទាំងឈឺចាប់។
សូមអានខ្លឹមសារទាំងស្រុង ពីគណនីខាងលើ ÷
" _គាត់ជិះម៉ូតូបុកគេ..! ហើយខុសច្បាប់ទាំងសងខាង ម៉ូតូគាត់់មើលមិនយល់ទេ ហ្វ្រាំងក៏មិនសីុ សីុញ៉ូមុខក្រោយក៏គ្មាន ។ គាត់ប្រកបមុខរបរ សីុឈ្នួលលីសែងអីវ៉ាន់អោយគេ ហើយគេទារអោយសង៣០$ ។ តាំងពីម៉ោង ១០ : ០០ ព្រឹករហូតដល់ម៉ោង ៣ : ០០ រសៀល មិនមានលុយសងគេទេ ក្នុងកំឡុងពេលរង់ចាំនោះ គាត់បានខ្ចីទូរស័ព្ទរបស់ខ្ញុំcallទៅម្តាយគាត់អោយខ្ចីលុយអ្នកជិតខាងសិនមក ចាំគាត់លើកឥវ៉ាន់បាន គាត់នឹងសងគេវិញ អញ្ចឹងហើយសុខចិត្តអង្គុយហូរឈាមពេញមុខ គាត់របួសធ្ងន់ជាងភាគីម្ខាងទៀត ខ្ញុំបានជូនគាត់ទៅពេទ្យ តែគាត់អត់ព្រមទៅទេ ព្រោះគាត់មានលុយតែពីរពាន់រៀលប៉ុណ្ណោះ ខ្ញំុថា...ខ្ញុំចេញលុយអោយ ពេលនោះទើបគាត់ព្រមទៅ..! លាងរបួស , ទិញថ្នាំលេបបំបាត់ការឈឺចាប់ ។"


