
ជីវិតគឺគ្មានភាពទៀងទាត់ឡើយ សេច់ក្តីស្លាប់ដែលបណ្តាលឱ្យព្រាត់ប្រាស់មានគ្រាប់ពេលវេលា ដូចជាក់ស្តែង មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Líng បានបង្ហោះចែកចាយនូវរូបភាពសកម្មភាពពិធីបុណ្យសពប៉ារបស់គណនីខាងលើ ប្រិយមិត្តសូមអានសេច់ក្តីរៀបរាប់ទាំងស្រុងរបស់គណនីខាងលើហើយប្រាកដជាអាចស្រក់ទឹកភ្នែក ដោយសារ គណនីមួយនេះ រៀបរាប់
ប៉ារបស់ខ្លួនដែលទៅចោលទាំងមិនអស់ចិត្ត ។ ខ្លឹមសារទាំងស្រុង ÷
"ប៉ាហាសប៉ា ! ប៉ាចាំបានអត់ ថាប៉ាបានសន្យាជាមួយកូនថាម៉េច? គឺកាលប៉ាឈឺនៅមន្ទីរពេទ្យនោះ ចាំអត់? បើអត់ចាំ ចាំកូនជាអ្នកប្រាប់ប៉ាណាប៉ាណា។ កូនសុំអង្វរប៉ាថា ប៉ាខំលេបថ្នាំ ខំហូបបរទៅ ដើម្បីឱ្យមានកម្លាំង ហើយឆាប់ជាពីជម្ងឺ ហើយកូនខំរៀន ពេលកូនរៀនចប់កូនតបស្នងសងគុណប៉ាវិញ គុណដែលប៉ាខិតខំប្រឹងប្រែងចិញ្ចឹមបីបាច់ថែរក្សាកូន ផ្តល់នូវគ្រប់អ្វីៗដែលកូនត្រូវការ។ ប៉ុន្តែសម្រាប់ពេលនេះកូនមិនអាចសងគុណប៉ាអ្វីបានក្រៅពីខំរៀន ហើយបម្រើទឹកក្តៅ ទឹកត្រជាក់ ច្របាច់ដៃជើង ធ្វើសរសៃឡើយ😓😓 កាលនោះប៉ាក៏បានយល់ព្រម ហើយប៉ាថែមទាំងសន្យាថាប៉ានឹងតស៊ូ ប៉ាមិនបោះបង់ខ្លួនឯង និងមិនបោះបង់កូនឡើយ។ នាពេលនោះប៉ាដឹងអត់ថាកូនត្រេកអរក្រៃលែង កូនមានសង្ឃឹមខ្លាំងណាស់ គឺខ្លាំងមែនទែន។
ព្រោះតាំងពីក្មេងមក ប៉ាមិនដែលកុហកកូនសូម្បីម្តង ហើយអ្វីដែលប៉ាសន្យាជាមួយកូនប៉ាតែងតែធ្វើបានជានិច្ច ប៉ាពុំដែលធ្វើឱ្យកូនស្រីពៅម្នាក់នេះ អស់សង្ឃឹមឡើយ។ ប៉ុន្តែមានថ្ងៃមួយចូលមក ប៉ាក៏លែងគោរពពាក្យសន្យាប៉ាដែលធ្លាប់សន្យាជាមួយកូន គឺប៉ាដាច់ចិត្តណាស់ ប៉ាដាច់ចិត្តទៅចោលកូនស្រីពៅម្នាក់ដែលប៉ាធ្លាប់ប្រាប់ញ្ញាតិមិត្តបងប្អូនថាប៉ាស្រលាញ់ បារម្តណ៍ខ្លាំងបំផុត 😿 ប៉ាភ្លេចពាក្យសន្យាថ្ងៃនោះហើយ .... ម្តងនេះប៉ាបានធ្វើឱ្យកូនអស់សង្ឃឹម និងបាក់ទឹកចិត្តយ៉ាងខ្លាំង.... ស្ងាត់ៗក៏ទៅបាត់ មិនអាណិតកូនទេឬ? ដឹងទេថាកូនស្រលាញ់ ស្រណោះប៉ាប៉ុណ្ណា? ប៉ាទៅបានសុខហើយ ប៉ាអស់ទុក្ខកង្វល់ហើយ នៅតែអ្នកនៅ គឺនៅនឹកប៉ាស្ទើរស្លាប់.... នឹកប៉ាខ្លាំងណាស់ .... នឹកឡើងយល់សបិ្តឃើញប៉ាមកលេង !
តែពេលក្រោកពីគេង អ្វីៗគ្រាន់តែជាសុបិនតែប៉ុណ្ណោះ ការពិតនោះគឺប៉ាទៅហើយ 😢 ទៅគ្មានថ្ងៃត្រឡប់ឡើយ ... ចាប់ពីពេលប៉ាចាកចាញទៅកូនក៏ក្លាយទៅជាកូនកំព្រា 😭😭 ហើយចាប់ពីពេលនេះតទៅ កូនលែងបានស្តាប់ពាក្យប៉ាទូន្មាន បង្រៀនកូនអោយស្គាល់ល្អអាក្រក់ លែងមានចង្គៀងបំភ្លឺផ្លូវ លែងមានប៉ាស្រលាញ់ អាណិត បារម្មណ៍ទៀតហើយ 😪 កូនអាចនឹងត្រូវគេមើលងាយ តែអ្វីដែលសំខាន់គឺកូនមិនមើលងាយខ្លូនឯងជាដាច់ខាត ព្រោះកូនមានឈាមរបស់ប៉ា ប៉ាគឺជា My super Hero ចឹងបើឪខ្លា អត់មានកូនឆ្កែទេ ❤️❤️ មែនអត់?
ហើយកូនចង់ប្រាប់ថា ប៉ាតែងតែស្ថិតនៅក្នុងបេះដូងកូនជានិច្ចទោះបីប៉ាមិននៅក្បែរកូនក៏ដោយ កូនស្រលាញ់ប៉ាខ្លាំងៗ បើមានជាតិក្រោយពិតមែនកូនសូមផ្សងជួបប៉ាម្តងទៀត ហើយធ្វើជាកូនសំណព្វរបស់ប៉ាទៀត 👨🏻💘"
