Sponsor

លោកគ្រូ មន្តអាគមខ្មែរ ទម្លាយ មន្តគាថាសម្រាប់សូត្រប្រសិទ្ធីប្រជុំមន្តគាថាសម្រាប់សូត្រប្រសិទ្ធី៖

(ប្រើសម្រាប់ដាស់មន្តអាគម។ ត្រូវសូត្របណ្តើរ ផ្លុំបណ្តើរ ទៅលើកន្សែងយ័ន្ត ខ្សែកថា ចែកាច់ ខ្នាយតាន់ ទឹកអប់ ប្រេង ម្សៅ... ដែលបានបញ្ចុះមន្តអាគមរួចហើយ ឬមិនទាន់បញ្ចុះ មន្តអាគម។

ត្រូវចាំថា មេប្រសិទ្ធី ត្រូវតែសូត្រនៅក្រោយពេល សូត្រមន្តអាគមគាថា ដើម្បីឲ្យមន្តអាគមគាថាទាំងនោះ មានតេជានុភាពពូកែស័ក្តិសិទ្ធ)

*មេទី១

ឯហិ ពុទ្ធានុភាវេន ឯហិ ធម្មានុភាវេន ឯហិ សង្ឃានុភាវេន ឧជេឯហិ សព្វ គន្ធ ករោថ មម បសិទ្ធី ហោន្តុ។៚ (សូត្រ ៧ ចប់ រួចផ្លុំបញ្ចូលទៅលើវត្ថុស័ក្តិសិទ្ធ)

*មេទី២

ឧកាស អរហំ អញខ្ញុំសូមអារាធនានិមន្ត គុណ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ព្រះឥន្ទ ព្រះព្រហ្មផង ទើបអញ្ជើញ ព្រះអាទិត្យ ទើបអញ្ជើញព្រះច័ន្ទ ស្ដេចចុះមកជួយប្រសិទ្ធី ព្រុំប្រក់ ព្រុំពល ដៃស្ដាំអញអើយកាន់នូវទឹកកន្ទី ដៃឆ្វេង អញអើយកាន់នូវលាច គ្រូបាច គ្រូសាចគ្រប់ៗអស់អង្គ ពួកពលប្រុសស្រី ពុបុត្រ ទ្ធាបុត្រ មោបុត្រ យបុត្រ សារ៉ាយ គង់ជិត គខន សារ៉ាយគង់ជិត ឃខន សារ៉ាយគង់ជិត ខន សារ៉ាយគង់ជិត ជិតគង់ ឥ អ តិ អ សោ សោ ស្វាហាប់។៚ (សូត្រ ៧ ចប់, មន្តគាថានេះប្រើបាន ១០០ គុណ)

*មេទី៣

ទើបអញ្ជើញគ្រូព្រះពុ ទើបអញ្ជើញគ្រូទេវតា ទើបអញ្ជើញ ព្រះមាតា ព្រះបិតា ព្រះឥន្ទ ព្រះព្រហ្ម ព្រះនាងគង្ហីងធរណី លោកមកជួយខ្ញុំ ស្ដេចយាងចុះមកគង់ពីរលើក្បាល សន្ធិតលើស្មា ក្រឡាសាច់ យំ យំ ឥ ថ ច សុ ធរណី គង្គា ល ហ ហុ។៚ (សូត្រ ៧ ចប់, មន្តគាថានេះប្រើបាន ១០០ គុណ)

*មេទី៤

ឧកាស អហំ អញខ្ញុំសូមអារាធនា ស្ដេចកំហែងហុល្លមាន ត ន ណាគ្រូវើយ ឆាប់ណាគ្រូវើយ ដៃអញអើយរឹងដូចដែក ភ្នែកអញអើយភ្លឺដូចពេជ្រ សាច់អញអើយរឹងដូចថ្ម នគង់សារ៉ាក់ មោគង់សារ៉ាក់ ពុគង់សារ៉ាក់ ទ្ធាពុគង់សារ៉ាក់ យពុគង់សារ៉ាក់ ឧ អ អឹ្ង នរាទាំង ពុផាយផាត់ នផាត់ មោផាត់ ពុផាត់ ទ្ធាផាយផាត់ យផាយផាត់ នមអឧ ឧអនម មអផាយផាត់។៚ (សូត្រ ៧ ចប់, មន្តគាថានេះប្រើបាន ១០០ គុណ)

*មេទី៥

ឧម នមោ ហុល្លមានកោឡាហល់ មិនានុកល់ ឥ អ ឧ ឧ អ រុល្លរុល្ល រុល្លរិល្ល ក្រុងមហារំអិលកម្លាំងអញអើយបីដូច ប្រថពី សិល្ប៍ហើរ ហើរហោះធ្លាយធ្លុះព្រះធរណីក្រឡាប់ៗ ក្រឡាឆ័ត្រ ផ្អៀង ធ្លាក់ពួកពលយោធាស្លុតស្លាប់តាន់តាប់ ណាគ្រូវើយ។៚ (សូត្រ ៧ ចប់, មន្តគាថានេះប្រើបាន ១០០ គុណ)

*មេទី៦

(សម្រាប់ប្រសិទ្ធីអាវតេជៈ) *ឯហិគាថា ឯហិគាថំ ឯហិនាមំ ឯហិមមៈ។៚ (សូត្រ៧ចប់)

*មេទី៧

(សម្រាប់ប្រសិទ្ធីដាស់យ័ន្ត ខ្សែកថា ឬមន្តគាថាផ្សេងៗ) សូមឲ្យមន្តគាថា កន្សែងយ័ន្ត លេខ អក្ខរា តើនឡើង! ឱម្មៈ ដាស់កឹង មហាដាស់កឹង ទើបគ្រូប្រើអញ ដាស់ទាំង រនាំង អាគមគាថា ដាស់ទាំងកន្សែង លេខ យ័ន្ត អក្ខរា មន្ត គាថា ឱម្មៈ សិទ្ធីស្វាហាយៈ។៚ (សូត្រ ៧ ចប់)

ឱម្មៈ ដាស់កឹង មហាដាស់កឹង ទើបគ្រូប្រើអញ ដាស់ទាំង រនាំងអាគមគាថា ដាស់ទាំងកន្សែង លេខ យ័ន្ត អក្ខរា មន្ត គាថា ឱម្មៈ ដាស់មហាសារពើរដាស់។៚ (សូត្រ ៧ ចប់)

ឧស្សាហ៍ដុតធូប ថ្វាយផ្កា ឬចេក នៅថ្ងៃសីលផង ដើម្បីអោយ កាន់តែមានភាពស័ក្តិសិទ្ធ៕ កូនខ្មែរ រួមគ្នាជួយថែមរតកដូនតា!

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor