យោងតាមការចុះផ្សាយពីផេច Khmer-Sabay-News បានបង្ហាញពីយុវតីមួយរូបដែល ទោះបីជាដឹងថា លុយរហែកក៍ដោយ ក៍នៅតែទទួលយកដដែរ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុង៖
ខ្ញុំសុំកូនខ្មែរជួយស៊ែរឱ្យបាន១០០០ស៊ែរមកបើស្រលាញ់លុយខ្មែរដូចយុវតីម្នាក់នេះ! អ្នកណាថាខ្មែរមិនស្រលាញ់លុយខ្មែរ!ខ្ញុំពិតជាមានមោទន:ភាពណាស់ដែលនារីរូបស្រស់ម្ចាស់ហាង មន្នី កែវ នៅខេត្តព្រះវិហារ ម្នាក់នេះ មិនបន្ថោកតម្លៃលុយខ្មែរដូចជាអ្នកលក់មួយចំនួន 🔍
ខ្ញុំបានយកលុយក្រដាស ៥០០រៀល បួនសន្លឹក ក្នុងនេះមានមួយសន្លឹកដែលរហែកស្ទើរដាច់ជាពីរ ដើម្បីទិញកាត់បញ្ចូលទូរស័ទ្ទ ៥០សេន ។
ខ្ញុំបានដាក់ក្រដាសរហែកពីលើគេដើម្បីឱ្យគាត់បានឃើញ តែខ្ញុំនឹកស្មានមិនដល់សោះថានាងយកលុយពីខ្ញុំទាំងទឹកមុខញញឹមទៅវិញ ។
យកគាត់ជាគំរូទៅ យើងស្រលាញ់ប្រាក់រៀលខ្មែរទាំងអស់គ្នាណា... (បើម្ចាស់គេឃើញថាញុំសរសើរចឹងតើគាត់មានអារម្មណ៍យ៉ាងណាទេណ៎? )

