Sponsor

ឃើញរូបសំណាកស្វាមីតាមប្រព័ន្ធហ្វេសប៊ុកភ្លាម​ អ្នកស្រី​ ប៊ូ​ រចនា​ ស្រក់ទឹកភ្នែក​ ត្បិតអីលែងបាននៅក្បែរមនុស្សជាទីស្រឡាញ់។

អ្នកស្រីថ្លែងអំណរគុណដល់បងប្អូនដែលគាំទ្រ​លោកបណ្ឌិត​ និងអរគុណដល់ជាងចម្លាក់ដែលខិតខំសង់រូបសំណាកបានយ៉ាងល្អ។

ជាចុងក្រោយអ្នកស្រីអំពាវនាវអោយអាជ្ញាធរបើកចិត្តអោយទូលាយ​អនុញ្ញាតដល់គណៈកម្មការធ្វើពិធីបុណ្យ១០០ថ្ងៃដល់ស្វាមីអ្នកស្រីនៅទីតាំងវត្តចាស់។

ភរិយាស្រក់ទឹកភ្នែកពេលឃើញរូបប្ដី
កែម វាសនាម៉ាណេ និង កែមឡី វីរបុត្រ

រូបសំណាកលោកបណ្ឌិត កែម ឡី នឹងដង្ហែរចេញពីខេត្តកំពង់ស្ពឺមកភ្នំពេញនៅថ្ងៃទី១៣ ខែតុលាខាងមុខនេះ ដើម្បីយកមកធ្វើបុណ្យឧទ្ទិសកុសលជូនដល់លោកបណ្ឌិត កែម ឡី ក្នុងគំរប់ខួប១០០ថ្ងៃ ដែលត្រូវធ្វើឡើងនៅវត្ដចាស់នាថ្ងៃទី១៤ ដល់ទី១៦ តាមការគ្រោងទុក។

ទាក់ទងនឹងការធ្វើពិធីបុណ្យ១០០ថ្ងៃ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មានសង្ឃដីការថា គណកម្មការនៅតែធ្វើឡើងនាទីតាំងវត្តពោធិយារាម ហៅវត្ដចាស់ដដែល បើទោះបីជាអាជ្ញាធរមិនអនុញ្ញាត ។

ទស្សនាវីដេអូខាងក្រោម៖

រូបបណ្ឌិតកែមឡី
អ្នកធ្វើរូបសំណាក
Credit:Social Breaking News-SBN

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor