
ថ្មីៗនេះមានរឿងដ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារតែ បងប្រុសម្នាក់គាត់បានឆ្ងល់ និងលើកជាសំនួរ ទាក់ទងនឹងដំណើរកម្សាន្តរបស់គាត់ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងពីបងប្រុសដែលមានគណនីហ្វេសប៊ុក Somnieng Hoeurn បានរៀបរាប់ថា ÷
"មកដល់ម៉ោងនេះ ខ្ញុំនៅតែឆ្ងល់ៗៗ ហើយស្តាយ ត្រង់ថា អ្នកលក់នៅផ្លូវដើរចូលទៅជ្រោះប៊ូស្រា ខេត្តមណ្ឌលគិរី ប្រាប់ខ្ញុំថា «នេះជាសត្វក្ងោក» គេដាក់អន្ទាក់បាន! ខ្ញុំថត តែគេហាម! យ៉ាងណាក៍បាន២ប៉ិស្តិ៍ដែរ។
ខ្ញុំលឺថា «ក្ងោក» ខ្ញុំបុកពោះផង មិនជឿផង ដោយសារជាប្រភេទសត្វកម្រមាន ម៉េចក៍ងាយចាប់បានម្លេះ!!!
នៅតូបក្បែរនោះ ក៍ឃើញសត្វ «កាំប្រមា» យ៉ាងធំ កោសស្បែកអស់ដាក់លក់ គេប្រាប់ខ្ញុំថា «គេដាក់អន្ទាក់បានយប់មិញ» ខ្ញុំឆ្ងល់ផង ខ្មាសគេផង និងស្តាយផង ក៍ដើរចេញទៅយ៉ាងប្រញាប់។
អ្នកលក់ផ្តាំទៀតថា «ពូឯងហាមបង្ហោះណា» តែខ្ញុំមិនឆ្លើយ នោះបានន័យថា ខ្ញុំអាចបង្ហោះបាន មិនកុហក់គាត់ទេ។ ថ្វីតត្បិតតែខ្ញុំមិនដឹងថា ជាសត្វអ្វីពិតប្រាកដ «ក្ងោក ឬ មិនមែន» តែខ្ញុំស្តាយ! បើជាក្ងោកមែន ពិតជាមហាសែនស្តាយ! ធ្លាប់ស្គាល់តាមគម្ពីរព្រះពុទ្ធសាសនា ហើយបានឃើញម្តថៗ តាមសួនសត្វ តែពេលឃើញនៅលើថាសយ៉ាងនេះ ក៍ស្លុតចិត្ត។ ចុះសត្វកាំប្រមា???
ចុះសត្វដទៃទៀត??? តើអាជ្ញាធរ មានសមត្ថកិច្ច គួរចាត់វិធានការណ៍យ៉ាងណា។ «ឆ្ងល់ៗៗៗៗៗ» «ស្តាយៗៗៗៗ»"
យ៉ាងណាយើងមិនទាន់ប្រាកដថាជាសត្វអ្វីដែរ សូមបងប្អូនពិនិត្យមើល ថានេះជាសត្វអ្វីឲ្យពិតប្រាកដ?


