Sponsor

មានបងប្អូនខ្មែរមួយចំនួនពិតជា ឆ្ងល់ហើយថា រូបដំរីជាន់ខ្លា ខេត្តកំពង់ធំ ជាស្នាដៃស្ថាបនិករូបណា តែពេលនេះ លោកបានលាចាកលោកហើយ ដោយជរាពាធ ។

ស្ថាបនិក ដំរីជាន់ខ្លា មាននាម ព្រះតេជះគុណ ពូ តុងហាវ បានអនិច្ចធម្ម​ ដោយយោងតាម ប្រភព KRAMA news បានរៀបរាប់ថា ÷

" ស្ថាបនិករូបសំណាក​ ដំរីជាន់ខ្លាខេត្តកំពង់ធំ​ បានលាចាកលោកហេីយ​ "

-------------------------------------------

ព្រះតេជះព្រះគុណ ពូ​ តុងហាវ​ ព្រះគ្រូកម្មដ្ឋានគង់នៅវត្តឧណ្ណាលោម កុដិ១៣ដែលជាអតីតជាអភិបាលខេត្តកំពង់ធំ​ និងជាម្ចាស់រូបសំណាក​ដំរីជាន់ខ្លា​ នៅទសវត្សរ៍ទី៦០​ បានអនិច្ចធម្ម​ ហើយនៅយប់ទី​៩រោច ខែកត្តិក ពុទ្ធសករាជ ២៥៦០-២០១៦។ សូមគោរពសម្ដែងសេចក្តីសោកស្តាយ ចំពោះការបាត់បង់ព្រះភិក្ខុមួយអង្គ ដែលមានគុណសម្រាប់ជាតិផងសាសនាផង។

សូមបានសោយក្នុងសុគតិភពចុះ។ ទូច ម៉ៃ"

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor