
ដោយយោងតាមប្រភព Boranich Tailor បានរៀបរាប់ពីទុក្ខលំបាករបស់ស្រ្តីម្នាក់ ដែលត្រូវបានគេជះទឹកអាសីុត គណនីខាងលើបានរៀបរាប់ថា ÷
"ខ្ញុំបានជួបបងស្រីអូនខ្ញុំពិតជាទប់ទឹកភ្នែកមិនបានទេគួរអោយខ្លោចចិត្តណាស់ក្នុងស្ថានភាពបែបនេះ បងស្រីត្រូវទទួលរងដោយការជះទឹកអាសីុតពីពួកចិត្តខ្មៅ មិនមែនជារឿងត្រីកោណទេជារឿងរកសុី ។
ប្តីរបស់បងក៍ពិការដែរហើយបងមានកូនចំនួនពីរនាក់ បងពិការភ្នែកទាំងសងខាងនឹងខ្លួនប្រាណទទួងរងស្ទើរគ្រប់កន្លែង បងត្រូវបាន លោកជំទាវ ញ៉ែម មរតក អាណិតជួយជ្រោមជ្រែងគ្រប់បែបយ៉ាង ដោយក្តីមេត្តាពីលោកជំទាវ បងស្រីអូនបានរៀនចាក់កាបូបបានយ៉ាងស្អាត ទោះបងពិការមែនពិតខ្ញុំសូមសរសើរដោយស្មោះបងតស៊ូរធ្វើបាន
ចាក់កាបូបយកលុយចិញ្ចឹមកូន សូមបងប្អូនទាំអស់ជួយទិញកាបូបគាត់ផង លោកជំទាវ ញ៉ែម មរតក បានផ្តល់ទីតាំងអោយដាក់លក់នៅវត្តភ្នំ អាចទាក់ទងបងស្រី 077 733234 សូមបងប្អូនទាំងអស់គ្នាចូលរួមជួយដល់បងប្អូនជនពិការផង កុំរើសអើងកុំមើលងាយ"



