
មរតកសំនៀង លោកតាសិុន សីុសាមុត បានទទួលមរណភាព ក្នុងសម័យ កម្ពុជាប្រជាធិបតេយ្យ ។ បើទោះបីលោកចែកឋាន ចោលកូនចៅខ្មែរហើយក្តី តែលោក បានបន្សល់ទុកនូវ រលកសំនៀងដ៍ច្រើនលើសលប់ ដែលកូនខ្មែរតែងតែសរសើរមិនដាច់ ថាជាអធិរាជសម្លេងមាស។
ថ្មីៗនេះប្រភពពី Seng Dara ll បានកាន់រូបសំណាក់ លោកតា សិុន សីុសាមុត និងបានរៀបរាប់ថា ÷
" ដ្បិតគាត់គ្មានឋានៈ បុណ្យសក្តិជាឧកឧត្តម ជាឧកញ៉ា ជារដ្ឋមន្រ្តី ជាប្រធានាធិបតី....តែខ្ញុំគោរព និងស្រឡាញ់គាត់ជាងពួកអ្នកធំៗទាំងនោះឆ្ងាយណាស់ គោរពអស់ពីថ្លើមប្រម៉ាត់ ហើយចាត់ទុកជាជនមានតម្លៃបំផុត គឺមានតម្លៃលើសពួកជិះឡានទំនើបៗ និងឋានៈកប់ពពកតែជាសត្វដង្កូវនោះទៅទៀត....ហើយទោះបីស្លាប់ទៅវិញក៏ផ្តាំកូនចៅឲ្យដាក់រូបថតគាត់ និងចម្រៀងរបស់គាត់ក្នុងមឈូសផងដែរ...វីរបុរសរបស់ខ្ញុំ ហើយក៏ប្រហែលជាជនសំណព្វចិត្តរបស់មនុស្សជាច្រើនផងដែរ...ស្គាល់គាត់ទេ ? គាត់មកពីខេត្តណា ?"


