Sponsor

ភ្នំពេញ៖  មាន​ហេតុការណ៍​បង្ក​ឲ្យមាន​ការ​ភ្ញាក់ផ្អើល​មួយ​កាលពីវេលាម៉ោង៤និង៤០នាទីរសៀលថ្ងៃទី២០វិច្ឆិកា២០១៦ ដោយសារ​តែ​មានស្ត្រីម្នាក់ អាយុ​៣៦ឆ្នាំ បានស្លាប់​នៅក្នុង​មន្ទីរពេទ្យ​កែសម្ផស្ស​ព្រោះ​តែរឿង​វះកាត់​កែសុដន់​។ រឿង​ហេតុទាំងនេះ​បាន​ធ្វើឲ្យ​អ្នក​លេង​ហ្វេស​ប៊ុក​ បង្ហោះ​តតគ្នា​ថា​ មក​ពី​លោកគ្រូ​ពេទ្យ​ខ្វះ​បច្ចេកទេស​ ទើប​បណ្ដាល​ឲ្យ​ស្លាប់​បន្សល់​ប្តីនិងកូន។

ប្រភព​បានឲ្យដឹងថា​ គ្លីនិកនោះមានឈ្មោះ «De Beauté Clinic» នៅជិតរង្វង់កាំកូស៊ីធី នេះបើតាមការរៀបរាប់របស់ប្តីស្ត្រីរងគ្រោះ។ ប្តីរបស់ស្ត្រីរងគ្រោះបានប្រាប់ថា ប្រពន្ធរបស់គាត់ឈ្មោះ រស់ សុខនី អាយុ៣៦ឆ្នាំ មានកូន៤នាក់ និងមានស្រុកកំណើតនៅខេត្តក្រចេះ។

ប្រភពពីប្តីរបស់ស្ត្រីរងគ្រោះបានបន្តថា មុនហេតុការណ៍ដែលបណ្តាលឲ្យប្រពន្ធរបស់លោកស្លាប់បែបនេះ គឺប្រពន្ធរបស់គាត់បានមើល Page Facebook របស់គ្លីនិកមួយដែលមានយីហោ «ដឹបូតេ» នៅជិតរង្វង់មូលកាំកូបានផ្សាយពីវិធីកែសមម្ផស្សគឺពង្រីកដើមទ្រូង«សុដន់»ឃើញដូចនេះ ប្រពន្ធរបស់គាត់បានពិភាក្សាគ្នា សុំគាត់​ ដើម្បីទៅកែសម្ផស្សនៅគ្លីនិកខាងលើនេះ ដដែលៗពេក គាត់ក៏យល់ព្រមឲ្យប្រេពន្ធរបស់គាត់ ទៅកែពង្រីកដើមទ្រូងដោយស្ត្រីរងគ្រោះបាន Call ទៅដោយកែពង្រីក (ក្នុងតំលៃ៣០០០ដុល្លារ) បន្ទាប់ពីនិយាយត្រូវគ្នាហើយប្តីបានដឹកប្រពន្ធដែលជាស្ត្រីរងគ្រោះពីក្រចេះ មកភ្នំពេញដើម្បីកែ។

ប្រភពបន្តថា លុះមកដល់ថ្ងៃទី១៧វិច្ឆិកា២០១៦ ដែលជាថ្ងៃណាត់ គ្លីនិកខាងលើបានធ្វើការវះកាត់សុដន់ក្រោយពីវះបាន២ថ្ងៃ គឺនៅថ្ងៃទី១៩ ខែវិច្ឆិកា គឺខាងស្ត្រីរងគ្រោះ ខាងលើមានអាការធ្ងន់ធ្ងរបំផុតក៏ខាងគ្លីនិកខាងលើដោះដៃ មិនព្រមទទួលខុសត្រូវលើការវះកាត់កែច្នៃពង្រីកសុដន់ របស់ស្ត្រីរងគ្រោះនោះទេ គឺបានប្រាប់់គ្រួសាររបស់ ជនរងគ្រោះឲ្យដឹកទៅសង្គ្រោះបន្ទាន់នៅគ្លីនិកមួយទៀត ដែលមានយីហោ ICU មានទីតាំងស្ថិតនៅផ្ទះលេខ៥ ផ្លូវ៤០២ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន លុះដឹកស្រ្តីរងគ្រោះមកដល់គ្លីនិកនេះ, ខាងគ្លីនិកបានពិនិត្យមើលអ្នកជំងឺ បន្ទាប់ពីនិត្យរួចហើយគ្រូពេទ្យបានប្រាប់់ទៅក្រុមគ្រួសារស្ត្រីរងគ្រោះថា គ្មានសង្ឃឹមរស់ទេ ព្រោះខាងគ្លីនិកដឹបូតេចាក់ថ្នាំសណ្តំប៉ះពាល់ថ្លើមនិងសួត
អស់ហើយ៕

ផ្ដល់សិទ្ធិដោយ​៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor