***ពុទ្ធោអើយ!អាណិតលោកយាយជិន រស់ណាស់មានវ័យចាស់ជរាអាយុ៩២ឆ្នាំទៅហើយទទួលរងនូវការលំបាកជាខ្លាំង ។
លោកយាយគេលោកយាយយើងម្ដាយគេម្តាយយើងលោកយាយមានរូបរាងស្គមពុំមានកំលាំងកំហែងនោះទេជាពិសេសលុយតែមួយរយរៀលក៌គ្មានដែរ។
លោក ជិនរស់ត្រូវម្ចាស់ផ្ទះជួលដេញចេញពីផ្ទះដោយសារលោកយាយមិនលុយបង់ផ្លៃផ្ទះជួល។សូមជំរាបជូនរឿងរាវសង្ខេបរបស់លោកជិន រស់ លោកយាយមានកូនចំនួន១០នាក់ប៉ុន្តែត្រូវកាលពីសម័យប៉ុលពតសំលាប់កូន៧នាក់និងប្តីរបស់លោកយាយអស់ទៅ នៅសល់កូនប្រុសពីរនាក់និងស្រីម្នាក់បានរៀបការប្តីប្រពន្ធចាក់ចេញអស់ទៅ នៅសល់កូនប្រុសម្នាក់នៅជាមួយគ្នាដោយកូនពុំមានលទ្ធភាពចិញ្ចឹមម្ដាយបានក៌រត់ចោលម្តាយទៅទៀតធ្វើអោយម្ចាស់ផ្ទះដេញលោកយាយចេញដោយសារអត់លុយបងផ្លែផ្ទះ។ឥឡូវនេះលោកយាយ បានមកជ្រកកន្លែងអាស្រមលោកតានៅក្នុងភូមិដែលតែងតែប្រជាពលរដ្ឋមកបន់ស្រននៅទីនេះហើយត្រូវអ្នកជិតខាងជួយអោយបាយបន្ទិចបន្ទួចដោយក្តីអាណិតអាសូរ។
លោក យាយ ជិន រស់បានលើកដែសំពះដល់សប្បុរសធម៌ទាំងរស់នៅក្នុងប្រទេសនិងក្រៅប្រទេសមេត្តា ជួយដាក់ទៀនទោះជាតិចក្តីច្រើនក្តីទៅតាមសន្ធាជ្រះថ្លារបស់បងប្អូនជនរួមជាតិខ្មែរដោយក្តីអនុគ្រោះផងទៅចុះចំពោះជីវិតចុងក្រោយរបស់លោកយាយជិន រស់។ ***ទាក់ទងតាមទូរស័ព្ទ:០៧០៦២៩៥៩៨,០១២៨៣៧៤៨៩ ***Contact: 070629598, 012837489 24-11-16
ប្រភព : Pich Sovann PS
