Sponsor

នរណាៗ ក៏ដឹងដែរថា អ្នកឧកញ៉ា គិត ម៉េង គឺជាសេដ្ឋីដ៏ល្បីឈ្មោះ និងលេចធ្លោរជាងគេបំផុតនៅកម្ពុជា ក្នុងចំណោមសេដ្ឋីៗ ជាច្រើនរូបទៀត ដែលបច្ចុប្បន្នអ្នកឧកញ៉ា ជា ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងប្រធានក្រុម ប្រឹក្សាភិបាល រ៉ូយ៉ាល់គ្រុប ។

អ្វីដែលជាការចាប់អារម្មណ៍ កាលពីពេលថ្មីៗនេះ លោកបានចែករំលែកអំពីលុយ នៅលើផេគហ្វេសប៊ុក ដូចខាងក្រោម ÷

🔹ស្លាប់ទៅយកលុយទៅមិនបានតែបើគ្មានលុយមានអារម្មណ៏ដូចមនុស្សស្លាប់

🔹លុយទិញស្នេហាមិនបានតែស្នេហាអាចនឹងបាត់បង់ពេលដែលគ្មានលុយ

🔹លុយមិនអាចទិញការដេកលក់បានតែបើគ្មានលុយប្រហែលជាដេកមិនលក់

🔹លុយមិនអាចទិញសុខភាពល្អបានតែដើម្បីសុខភាពអោយល្អក៏ត្រូវប្រើលុយ

🔹លុយមិនអាចទិញការឆ្លាតបានតែចំណេះដឹងនឹងបរិញ្ញាដែលបានមកគឺត្រូវប្រើលុយ

🔹មនុស្សល្ងង់មើលទៅដូចឆ្លាតពេលដែលមានលុយតែមនុស្សឆ្លាតមើលទៅដូចល្ងង់ពេលគ្មានលុយ

🔹លុយមិនអាចទិញគ្រប់យា៉ងតែរបស់គ្រប់យា៉ងគឺត្រូវការលុយ

🔹រឿងលុយវាជារឿងតូចតាចតែបើគ្មានលុយទើបវាជារឿងធំ..!"

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor