
Panha Rith Chea ៖ ថ្ងៃនេះ ជិះ Taxi បាត់ដំបង - ប៉ោយប៉ែត លោកយាយម្នាក់ កាន់នំបុ័ងបាក់យ៉ុង 1 ថង់ ទឹកដាំមួយដប អិនចុចពិល1.
ជិតដល់ប៉ោយប៉ែតគាត់អោយតៃកុងឡានជួយនិយាយទូរស័ព្ទជាមួយកូនគាត់អោយ កូនមកយកផង កូនគាត់កាន់លេខទូរស័ព្ទ កន្ទុយ 133. តែអ្នកក្នុងទូរស័ទ្ទថាអត់ដែលស្គាល់ទេ. សួរលោកយាយថាលេខ ប៉ុន្មានខ្លះ? គាត់ថា កន្ទុយ 133 😨 ចេះតែចុចទៅ ក្រែង ជួប (មិនមែនរឿង កំប្លែងទេ) សួរថាក្បាល់ប៉ុន្មាន គាត់ថា 035 នោះលេងគ្នាបាត់..!!
ក្នុងឡានគ្រាន់តែតៃកុងឡានលើកទូរស័ទ្ទ និយាយ គាត់ដូចចង់ដណ្ដើមទូរស័ព្ទ គាត់ ថា កូនគាត់ ចុចមកមែនទេ?
កូនគាត់អាឆាយ លក់ ការរ៉េមនៅប៉ោយប៉ែត អោយគាត់អ្នកនិយាយវិញ(មិនមែនកំប្លែងទេ)
តៃកុងឡានថាមិនមែនទេ. ខ្ញុំគិតថាគាត់នឹងវង្វែងហើយ បើតាមខ្ញុំដឹង ម៉ូតូឌុបអ្នកជូនគាត់ទៅដាក់បេនឡានទេ.. មានអារម្មណ៍ថាអាណិត ប្រហែលគាត់នឹកកូនគាត់ពេកហើយ ទើបដាច់ចិត្តមកតាមរកដល់ប៉ោយប៉ែត.. ខ្ញុំក៏ធ្លាប់មានអារម្មណ៍នឹកម៉ាក់ដែរ ។
ពូឆាយលក់ការ៉េមអើយ បើបានឃើញ រឺ អ្នកណាស្គាល់ជួយប្រាប់ផង Credit Panha Rith Chea
