
ជាការពិតណាស់ ការតស៊ូព្យាយាម រមែងទទួលបាននូវភាពជោគជ័យ មិនថាតែក្នុងកាលៈទសៈណាទេ ជាក់ស្ដែងយើងខ្ញុំសុំលើកយករឿងគូស្នេហ៍មួយគូ ដែលឈានដល់ថ្ងៃរៀបអាពាហ៍ពិពាហ៍ ដែលកើតឡើងពីកូនកំលោះ មានការតស៊ូ នឹងស្នេហាមួយនេះ ៖
MCសួរ : កូនកំលោះ ធ្លាប់សារភាពស្នេហ៍ ប្រាប់កូនក្រមុំឬទេ ?
កូនកំលោះ ឆ្លើយ : ធ្លាប់សារភាព កាលឆ្នាំទី1 តែកូនក្រមុំប្រាប់ថាមានសង្សារហើយ តែខ្ញុំនៅតែតាមកូនក្រមុំជាប់ដដែល !
MC សួរ : ចុះកូនក្រមុំវិញ ម៉េចក៏យល់ព្រមស្រលាញ់ កូនកំលោះវិញ តើមានមូលហេតុអីដែរ ?
កូនក្រមុំ ឆ្លើយ : មុនដំបូង ខ្ញុំអត់ព្រមស្រលាញ់គាត់វិញទេ តែគាត់ចេះតែតាមខ្ញុំពេក ខ្ញុំធុញ ខ្ញុំក៏ស្រលាញ់គាត់ប៉ាដោយទៅ ! 😅😅😅 《 នាំគ្នាសើចពេញរោងការ 》

