
កាលពីព្រឹកមិញ ក្រុមការងារ អាម៉ាប៉ាប៉ា បានទៅយកព័ត៌មាននៅខេត្ត តាកែវ ជាចៃដន្យបានទទួលដំណឹងពីគ្រួសារមួយ ដែលកំពុងតែជួបការលំបាកជាខ្លាំងនៅភូមិ ដំណាក់រាជា ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្ត តាកែវ។
បន្ទាប់ពីស្វាមីបានទទួលមរណៈភាព ធ្វើឲ្យអ៊ំស្រីឈ្មោះ តុប រ៉ន បានធ្លាក់ខ្លួនឈឺជាទំងន់ ដោយដុះសាច់ក្នុងខួរក្បាល ព្រោះតែគ្មានប្រាក់ព្យាបាល ទើបពន្យាជម្ងឺមកទល់ពេលនេះ រយៈពេលបីឆ្នាំមកហើយ ធ្វើឲ្យភ្នែកក៍មើលមិនឃើញទៀត និងមានសភាពភ្លេចភ្លាំង វង្វេងច្រើន។
ខណៈនេះ ស្ថានភាពគ្រួសារអ៊ំស្រី មានការលំបាកជាខ្លាំង ព្រោះ អ៊ំមិនអាចងើបពីកន្ទេលបានយូរឡើយ ដោយមានកូនស្រីម្នាក់នៅមើលថែទាំរាល់ថ្ងៃ ហើយចំពោះប្រាក់ចំណូលបានពីកូនស្រីម្នាក់ទៀត ធ្វើការរោងចក្រទុកគ្រាន់ផ្គត់ផ្គង់ប្រចាំថ្ងៃទាំងពិបាក។
អ៊ំស្រីគ្មានអី្វក្រៅពីម្រាបដៃ១០ អង្វរសប្បរសជនមេត្តាជួយដល់ក្រុមគ្រួសារអ៊ំទេ។
ប្រិយមិត្តដែលមានចិត្តសប្បុរសអាចជួយអ៊ំស្រីបាន តាមអាស័យដ្ឋានខាងលើ ឬតាមរយៈក្រុមការងារយើងខ្ញុំ លេខទូរស័ព្ទ 070 777 894 / 077 551 501 ឬតាមរយៈហ្វេសប៊ុកផេគយើងខ្ញុំ Amapapa News សូមអរគុណ៕