
សង្ខារមនុស្សលោកគឺមានភាពមិនទៀងទេ ជួបឬព្រាត់ថ្ងៃណាមួយក៍យើងមិនអាចកំណត់បានដែរ ដូចជាក់ស្តែងមានប្រភពពីហ្វេសប៊ុកមួយ ដែលបានរៀបរាប់ថា ម្តាយបានស្លាប់ចោលកូនតូច ទុកឲ្យនៅកំព្រាម្តាយទាំងក្មេងពុំដឹងអី ។ គណនី Ka Va បានរៀបរាប់ថា ÷
" កូននៅតូចមិនទាន់ដឹងនៅអ្វីសព្វគ្រប់ផង ពេលនេះអ្នកម្តាយគេងជារៀងរហូត គ្មានថ្ងៃណាដែលក្រោកមកលេងនិងប្រលែងនិងកូនទៀតទេកូនបានត្រឹមតែដឹង អ្នកកំពុងបិទភ្នែកតែមិនបានវាចារកកូនឡើយ បើសិនកូនចេះនិយាយវិញនោះកូនចង់អោយអ្នកម្តាយក្រោកឡើយនិយាយតបមកកូនឆ្លើយឆ្លង មកកូនកូនចង់ស្តាប់សំដីរបស់អ្នកណាស់អ្នកដឹងទេពេលនេះកូនបានបាត់ភាពកក់ក្តៅពីអ្នកកូនចង់និយាយពាក្យហៅថាម៉ែទៅរកអ្នកណាស់តែពាក្យថាម៉ែគ្មានទៀតទេសំរាប់កូនទៅថ្ងៃក្រោយ អ្នកធ្លាប់ត្រកងបីកូន ងូតទឹកអោយកូន បញ្ចុកនំចំណីដ៏កូន ព្រមទាំងទឹកមាត់ទឹកមូត្រលាមកផង និងគ្រឿងសៅហ្មងផង អ្នកលាងដោយហត្ថាដោយមិនខ្លាចប្រលាក់កាយាឡើយ! ដូចនេះកូនសូមជូនកុសល់ដំកល់ចេតនា សូមដួងវិញ្ញានអ្នកទៅកាន់សុខតិភពកុំបីអខានឡើយ។"
