
សិល្បៈ ៖ នៅល្ងាចមិញនេះ បទ “No Smoke" របស់តារាចម្រៀងកំពុងឡើងកូដលោក ងួន ច័ន្ទដេវីត ត្រូវបានផលិតកម្ម ហង្សមាស ចេញ Trailer ផ្សព្វផ្សាយឲ្យអ្នកគាំទ្របានទស្សនា MV ហើយ បន្ទាប់បទចម្រៀងចង្វាក់ញាក់កន្ត្រាក់អារម្មណ៍មួយនេះផលិតចប់មានរយៈពេលប្រមាណជាងពីរខែមក។
ការបង្ហាញវីដេអូខ្លីនេះពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ទស្សនិកជន ព្រោះចង្វាក់ភ្លេងបទថ្មីមួយនេះក្រៅពីមានចង្វាក់ភ្លេងគួរចង់រាំ រូបភាពវីដេអូនេះ ក៏បង្ហាញពីក្បាច់រាំដ៏ពិសេស រួមជាមួយនឹងភាពសិចស៊ីតារាសម្ដែងស្រីៗជាច្រើនរូបនៅក្នុងអាងហែលទឹកផងដែរ។ប្រសិនបើទស្សនិកជនបានទស្សនាហើយពិតជាចង់រាំ ជាមួយ ចង្វាក់ភ្លេងថ្មីកន្ត្រាក់អារម្មណ៍ អមជាមួយក្បាច់រាំថ្មីប្លែកភ្នែក ពីតារាចម្រៀងរូបសង្ហាលោក ងួន ច័ន្ទដេវីត ជាក់ជាមិនខាន។
គួរបញ្ជាក់ដែរថា បទ “No Smoke" ច្រៀង និពន្ធទំនុកច្រៀង និងបទភ្លេងដោយ G- Devith សម្រួលតន្ត្រី រិន ធីរ៉ា ដឹកនាំសម្ដែង VINCENT RUFO ជំនួយការដឹកនាំ ផាន់ សុភ័ក្រ ថតដោយ ឃុន រស្មី រៀបចំផលិត គឹម វណ្ណថន និងកាត់ត ដោយ ឯម ស៊ីដែន ៕
ផ្ដល់សិទ្ធិដោយ៖KQUBE




