
ជីវិតពិតពុំទៀងទាត់មែន គ្មានអ្វីទៀងទាត់ទេ ដូចជាក់ស្តែង ពលករខ្មែរដែលមកពីខេត្តកណ្តាល ទៅធ្វើការនៅប្រទេសកូរ៉េម្នាក់ទៀតហើយ បានបាត់បង់ជីវិតនៅស្រុកគេ គួរឲ្យសង្វេគ ដោយគាំងបេះដូង ។ ប្រភព Khmer love បានរៀបរាប់ថា÷
" ពិតជាខ្លាចផ្សាណាស់ជីវិតពលករនៅកូរ៉េ ចោលសាច់ចោលឈាមស្រុកគេ ដោយសារតែស្រុកយើងរស់ដោយលំបាក់ ប្រាក់ខែមិនសម នឹងកម្លាំងពលកម្ម ទើបខំរត់ចោលស្រុកមកធ្វើការនៅកូរ៉េ សង្ឃឹមថានឹងបានត្រឡប់ជួបជុំគ្រួសារ បែរជាអកុសលកម្មមកផ្ដាច់សង្ខាវាសនាអភ័ព្វ សង្សារយំអោបសពមើលហើយ ស្រក់ទឹកភ្នែក ក្ដុកក្ដួតចិត្តខ្ញុំអើយ ជីវិតមិនទៀងទាត់ទេ សើចសប្បាយជួបជុំ សុខៗត្រូវបែកៗមួយរំពេច អ្នកដែលកំពុងតែជួបជុំកុំភ្លេច រឿងព្រាត់ប្រាស់ គិចមិនផុតរត់មិនរួចឡើយ គ្រាន់តែមុននឹងក្រោយទេ មួយរយះពេលរដូវត្រជាក់ខ្លាំងនេះ មានបងប្អូនពលករនៅកូរ៉េបានស្លាប់ដោយសារតែគាំងបេះដូងញឹកញាប់ណាស់ ។
សូមថែរក្សាសុខឱ្យបានល្អផងបងប្អូនអើយ មិនចង់ឃើញបងប្អូនដែលធ្វើនៅស្រុកគេទាំងវេទនា ឆ្ញាយស្រុកកំណើតហើយ មកចោលឆ្អឹងស្រុកអ៊ីចឹងទេ!សង្ឃឹមថាពួកយើងនឹងត្ឡប់ទៅមាតុភូមិយើងវិញទាំអស់គ្នាពេលចប់បេសកម្ម៤ឆ្នាំ១០ខែ សូមជួយshareផង សូមចូលរួមរំលែកទុក្ខជាគ្រួសាសព នឹងនាមជាអ្នកខេត្តកណ្ដាលជាមួយខ្ញុំដែរ RIP Bora love"



វីដេអូ