Sponsor

ខេត្តបាត់ដំបង៖  មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដ៍រន្ធត់នៅរសៀលថ្ងៃទី៣០ ធ្នូ ២០១៦​តាមបណ្ដោយផ្លូវក្រាលកៅស៊ូត្រង់ចំនុចភូមិផ្លូវបំបែក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានបង្កឡើងរវាងរថយន្តនិងកង់ដោយរថយន្ត១គ្រឿង ម៉ាកhyundai5តោនពណ៌សពាក់ស្លាកលេខភ្នំពេញ3C-5451អ្នកបើកបរមានឈ្មោះនូវ ជូភេទប្រុសអាយុ២១ឆ្នាំមុខរបរជាអ្នកបើកបររស់នៅភូមិកណ្ដៀងឃុំកណ្ដៀងស្រុកកណ្ដៀងខេត្តពោធិសាត់បើកបរក្នុងទិសដៅចេញពីស្រុករុក្ខគីរីឆ្ពោះទៅឡើងផ្លូវជាតិលេខ៥មកដល់ចំនុចកើតហេតុខាងលើរថយន្តបង្កបានបុកនិងក្មេងសិស្សអ្នកជិះកង់ម្នាក់ ឈ្មោះផូ សុក្រិត ភេទប្រុស អាយុ១១ឆ្នាំជាសិស្ស រស់នៅភូមិឃុំកើតហេតុខាងលើបណ្ដាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈពេលក្មេងរងគ្រោះជិះកង់ចេញពីផ្ទះដោយមិនបានប្រុងប្រយ័ត្នបន្ទាប់ពីហេតុការនេះបានកើតឡើងហើយសមត្ថកិច្ចបានទៅដល់កន្លែងមានឧប្បត្តិវហេតុដើម្បីត្រួតពិនិត្យនិងរៀបចំសំណំឯកសារីឯ សាកសពត្រូវបានក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។

រីឯរថយន្តបង្កនិងកង់ត្រូវសមត្ថកិច្ចនាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមោងឫស្សីដើម្បីរងចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ ៕ ដោយ-ចន្ទ័ឌី ភិរម្យ 

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor